ជាតិ
សម្តេច ហ៊ុន សែន ប្រកាសកែសម្រួលគណៈរដ្ឋមន្រ្តី ក្រោយឃើញភាពស្ពឹកស្រពន់តាមក្រសួងខ្លះ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា មិនយូរទេ គណៈរដ្ឋមន្រ្តី នឹងត្រូវកែសម្រួល។ ការបង្ហើបព័ត៌មាននេះ គឺធ្វើឡើងក្នុងសន្និសីទកាសែតស្តីពីស្ថានការណ៍ចុងក្រោយនៅកម្ពុជា ដែលរៀបចំនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា៖«...អាចនឹងមានក្រសួងមួយចំនួន ត្រូវបានកែសម្រួល ព្រោះវា ត្រូវការការសម្រួល ជាការធម្មតាណាស់។ ប្រមុខរដ្ឋាភិបាល បន្តថា៖«វា មិនដល់ថ្នាក់រំលាយរដ្ឋាភិបាលទេ យើងគ្រាន់តែឃើញភាពស្ពឹកស្រពន់នៅកន្លែងខ្លះ ហើយកន្លែងខ្លះប្រសិទ្ធភាពវាតិច ដែលមិនទាន់ឆ្លើយតបតាមការចង់បានរបស់យើង ដូចថា ត្រូវបាន១០០ តែយើងបានតែ៧០ ដូច្នេះ អាហ្នឹង ក៏ត្រូវតែកែដែរ»៕
សំឡេងនាយករដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com