ជាតិ
រថយន្ត
ឃើញ​ហើយ​លង់​ស្នេហ៍​! រថយន្ត​សេ​ឌែ​ន​កូនកាត់ Mercedes CLS 450 4M Coupe ឆ្នាំ​2020 ​មាននៅ​ក្រុមហ៊ុន ស្តារ អូ​តូ​តែមួយគត់​
24, Feb 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន ស្តារ អូ​តូ បាន​នាំចូល​រថយន្ត​ទំនើប​ប្រណីត ជាច្រើន​ម៉ូ​ឌែ​ល និង​គ្រប់​ជម្រើស​សម្រាប់​អតិថិជន​។ ក្នុងនោះ មាន​កំពូល​រថយន្ត​សេ​ឌែ​ន​កូនកាត់​ស៊េរី​ថ្មី​មួយ​ម៉ូ​ឌែ​ល នោះ​គឺ Mercedes CLS 450 4M Coupe ឆ្នាំ​២០២០ បាន និង​កំពុង​បង្អួត​រូបរាង​ដ៏​ស្រស់​ឆើតឆាយ​របស់ខ្លួន នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ទំនើប​របស់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ស្ថិតនៅ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 
​រថយន្ត​មួយ​ម៉ូ​ឌែ​ល​នេះ ទើបតែ​មកដល់​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ Mercedes CLS 450 4M Coupe ឆ្នាំ​2020 បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​គេឯង ឲ្យ​លង់​ស្រឡាញ់​ស្ទើរ​ដកចិត្ត​មិន​រួច ដោយសារ​រូបរាង​ដ៏​ល្អ​ឯង​រប​ស់វា​។ រថយន្ត Mercedes-Benz CLS 450 4Matic Coupe ឆ្នាំ​2020 ត្រូវបាន​រចនា​យ៉ាង​ល្អឥតខ្ចោះ​ដោយ បំពាក់​មកជា​មួយ​ចង្កៀង​គជ់​ម្យ៉ាង គឺ LED High Performance Headlamp ដែល​ធ្វើ​ឲ្យ​ការបើកបរ​នៅពេល​ថ្ងៃ គឺមាន​ភាពស្រស់ស្អាត និង​ទាក់ទាញ​បំផុត ហើយ​ជាពិសេស​សម្រាប់​ការបើកបរ​នៅពេល​យប់​វិញ គឺ​វា​នឹង​បត់បែន​ទៅតាម​ដៃចង្កូត​។ ដោយឡែក​ផ្នែក​ខាងមុខ​នៃ កំពូល​រថយន្ត​សេ​ឌែ​ន​កូនកាត់​ស្ព័​រ Mercedes-Benz CLS 450 4Matic Coupe នេះ​គេ​នឹង​ឃើញ​មានការ​រំលេចត្បូង​គជ់​ដ៏​មាន​រិ​ទ្ធ​អំណាច​។​
 
​ក្រៅតែពី​រូបរាង​ដ៏​ស្រស់ស្អាត​ហើយ Mercedes CLS 450 4M Coupe ឆ្នាំ​2020 មាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត ដែល​រឹតតែ​ធ្វើ​ឲ្យ​កំពូល​រថយន្ត​កូនកាត់​មួយ​ម៉ូ​ឌែ​ល កាន់​តែមាន​ភាពលេច​ធ្លោ​ខ្លាំង​ឡើង​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ណន ពេជ្រ ទីប្រឹក្សា​ផ្នែក​លក់​នៃ​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ដូចតទៅ​៖
 

ដើម្បី​ស្វាគមន៍​វត្តមាន​រថយន្ត​សេ​រ៊ី​ថ្មី​នេះ ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) នឹង​ផ្តល់ជូន​តម្លៃ​ពិសេស​សម្រាប់​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍​រថយន្ត​ស៊េរី​ថ្មី ចុងក្រោយ​នេះ​។ សូម​អញ្ជើញ​លោកអ្នក​មក​ទស្ស​នា​ផ្ទាល់ កំពូល​រថយន្ត​សេ​ឌែ​ន​កូនកាត់​ស៊េរី​ថ្មី Mercedes-Benz CLS 450 4Matic Coupe នេះ នៅ​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ស្របច្បាប់​តែមួយគត់ ដែល​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​រថយន្ត​ម៉ាក មើ​ស៊ី​ឌី​ស​-​បិ​នស៍ មកកាន់​ប្រទេស​កម្ពុជា មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហា​វិធី សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅកាន់ ទូរ​សព្ទ​លេខ 017 231 488 / 023 231 488៕















© រក្សាសិទ្ធិដោយ thmeythmey.com