ជាតិ
រថយន្ត
វីដេអូ
អាហា​រដ្ឋា​ន​មួយ​នៅ​ខេត្តកំពង់ឆ្នាំង តាំង​បង្អួត​រថយន្ត​បុរាណ​ម៉ាក​ល្បីៗ​ដល់​ទៅ​៩​គ្រឿង
24, Feb 2020 , 8:19 pm        
រូបភាព
​កំពង់ឆ្នាំង​៖ ក្បែរ​ទី​រួម​ខេត្តកំពង់ឆ្នាំង តាមផ្លូវ​ជាតិ​លេខ​៥ មាន​អ្នក​ស្នេហា​វត្ថុ​បុរាណ​ម្នាក់ ដែល​បាន​ប្រមូល​ទិញ​យានយន្ដ​បុរាណ​ចំនួន ៩​គ្រឿង ហើយ​បាន​យកមក​ដាក់​តាំងនៅ​អាហា​រដ្ឋា​ន​និង​ស្ថានីយប្រេងឥន្ធនៈ របស់ខ្លួន​។ រថយន្ដ​នោះ​ភាគច្រើន​នៅតែ​ស្អាត គ្រាន់តែ​ជិះ​មិនកើត​ទេ​ដោយសារ​បញ្ហា​មេកា​និក​ផង និង​ច្បាប់​ផង : យានយន្ដ​គ្មាន​ស្លាក​លេខ និង​បណ្ណ​សម្គាល់​យានយន្ត​។ យើង​សូម​លើក​យកតែ​រថយន្ត​បុរាណ​ម៉ាក MERCEDES-BENZ 200D ពណ៌​ខ្មៅ ពី​ដើម​ទស្សវត្សរ៍​១៩៧០ មក​ជម្រាបជូន​លោកអ្នក​។


​សូម​អញ្ជើញ​ស្តាប់​ការអត្ថាធិប្បាយ​របស់​នា​យ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 
 
​រថយន្ដ MERCEDES-BENZ ប្រភេទ W115 ត្រូវបាន​ផលិត​ចំនួន ១ ៨៥២ ០០០ គ្រឿង ពី​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៧៦​។ ក្នុងនោះ ម៉ូ​ឌែ​ល 200D ជា​ម៉ូ​ឌែ​ល​ខ្សោយ​ជាងគេ ដោយមាន​កំលាំង​ក្រោម ២០០០CC​។ ក៏ប៉ុន្តែ​កំលាំង​នេះ វា​ល្មម​គ្រប់គ្រាន់​ដើម្បី​ជិះ​ល្បឿន​អតិបរិមា ១៣០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ ម៉ាស៊ីន​ប្រើ​សាំង​ច្រើន (៨​លីត្រ​ក្នុង​មួយរយ​គីឡូម៉ែត្រ​) ដោយសារ​រថយន្ដ​នេះ​ធ្ងន់ (១៣៣០​គីឡូក្រាម​)​។ ម៉ាក MERCEDES-BENZ ត្រូវបាន​បង្កើត​នៅ​ប្រទេស​អាឡឺម៉ង់ នៅ​អំឡុង​ឆ្នាំ​១៩២៦​។ គឺជា​កម្ម​សិ​ទ្ថ​របស់​ក្រុម DAIMLER៕







Tag:
 រថយន្ត​បុរាណ​
 ​យានយន្ត​
 Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com