កម្មវិធី ONE: INFINITY 1 និង 2 បង្ហាញ​គូប្រកួត​លំដាប់​ពិភពលោក​ដ៏​អស្ចារ្យ
ONE Championship
កីឡាជាតិ
ជាតិ
កម្មវិធី ONE: INFINITY 1 និង 2 បង្ហាញ​គូប្រកួត​លំដាប់​ពិភពលោក​ដ៏​អស្ចារ្យ
25, Feb 2020 , 8:29 am        
រូបភាព
 អត្ថបទ​៖ ស៊ី​ធី​

​ការប្រកួត​គូ​ខ្លាំងៗ​លំដាប់​ពិភពលោក World Title នឹងធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​ញាប់​ញ័រ​សម្រាប់​អ្នកទស្សនា​។ ជំនួប​គូ​ខ្លាំងៗ​នៅ​ពីរ​ព្រឹត្តិការណ៍​ផ្សេងគ្នា​របស់ ONE Championship ត្រូវបាន​បង្ហាញខ្លួន​នៅ​ឆ្នាំ ២០២០​នេះ​។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកុម្ភៈ ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​របស់ ONE Championship លោក Chatri Sityodtong ប្រកាសថា​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ចំនួន​៦​គូ នៅ​សង្វៀន ONE: INFINITY 1  និង ONE: INFINITY 2​។


 
​កម្មវិធី​ដំបូង ONE: INFINITY 1 រៀបចំ​នៅ​សង្វៀន Istora Senayan នា​ក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​សុក្រ​ទី ១០ ខែមេសា ឆ្នាំ ២០២០​។ នេះ​ជាការ​ប្រកួត​ដណ្ដើម​យកឈ្នះ​ចាញ់​រវាង​ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក​ទម្ងន់ flyweight ផ្នែក​គុន​ចម្រុះ​ដែល​នឹង​បង្ហាញខ្លួន​មានដូចជា ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Champion កីឡាករ  Adriano “Mikinho” Moraes ឡើង​ការពារ​ខ្សែក្រវាត់​ទល់នឹង​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Grand Prix Champion កីឡាករ Demetrious “Mighty Mouse” Johnson​។ 
 
​ជាមួយគ្នា​នោះ​ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន ONE World Champion កីឡាករ Aung La “The Burmese Python” N Sang ឡើង​ប្រកួត​ក្នុង​ទម្ងន់ middleweight តតាំង​នឹង​គូប្រជែង​ស្លា​ប់រស​ជា​យូរ​មកហើយ និង​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ដដែល​នេះ Vitaly Bigdash​។ លើសពីនេះទៅទៀត ម្ចាស់​ខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Champion កីឡាករ Roman Kryklia ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​លើកដំបូង​របស់ខ្លួន​ទល់នឹង Andrei “Mister KO” Stoica​។ 


 
​ចំណែក ONE: INFINITY 2 មាន​កីឡាករ​កម្រិត​ពិភពលោក​ចំនួន ៣ គូ​ដែរ​ដែល​រៀបចំ​នៅ​សង្វៀន Mall Of Asia Arena នា​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​សុក្រ​ទី ២៩ ខែ ឧសភា ឆ្នាំ ២០២០​។ ក្នុង​កម្មវិធី​អស្ចារ្យ​នេះ ម្ចាស់​ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon “The Truth” Vera បានប្រកាស កាល​ខែ​មុន​ថា​គេ​អាច​នឹង​ឡើងមក​ការពារ​ខ្សែក្រវាត់​លើក​ទី​៣​នៅ​រដ្ឋធានី​ប្រទេស​ហ្វីលីពីន​។ គូប្រជែង​របស់គេ គឺ  Arjan “Singh” Bhullar ដែល​រូបគេ​ចង់​ដណ្ដើម​ខ្សែក្រវាត់​ត្រលប់​ទៅ​ប្រទេស​ឥណ្ឌា​វិញ​។ 
 
​ជាមួយគ្នា​នោះ​ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion កីឡាករ Christian “The Warrior” Lee នឹងត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​ទល់នឹង​អ្នកលេង​គុន​ចម្រុះ​មិនដែល​ចាញ់​សោះ​មកពី ម៉ុ​ល​ដូ​វ៉ា Iuri Lapicus ដែល​រូបគេ​ទើប​ឃ្លេ​បញ្ចប់​អតីត​ម្ចាស់​ខ្សែក្រវាត់ featherweight កីឡាករ Marat “Cobra” Gafurov  ឲ្យ​ចុះចាញ់​ត្រឹម ៦៧​វិនាទី​ប៉ុណ្ណោះ​កាល​ដើមខែ​កុម្ភៈ​នេះ​។ 
​គូប្រកួត​ដែល​ជក់ចិត្ត​មួយទៀត ដែល​អ្នកគាំទ្រ​រង់ចាំ​ទស្សនា​ជា​យូ​រណា​មកហើយ គឺ  Eddie Alvarez ឬ ឈ្មោះ​ក្រៅ “The Underground King” ត្រូវ​ជួប  Saygid Guseyn Arslanaliev ឬ ឈ្មោះ​ក្រៅ “Dagi”​។ គូប្រកួត​នេះ​តាមពិត​ត្រូវ​ជួបគ្នា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix Championship កាល​ខែតុលា ឆ្នាំ ២០១៩​។ 
 
​ក្នុង​កម្មវិធី​នីមួយៗ​នឹងមាន​ការប្រកួត​កីឡាករ​ខ្លាំងៗ ចំនួន​១២​គូ រួមទាំង​ជើង​ខ្លាំង​នានា​គួរ​ឲ្យ​ទាក់ទាញ​ផងដែរ​។ គូប្រកួត​ផ្សេងទៀត​នៅ ONE: INFINITY 1 និង ONE: INFINITY 2 នឹងត្រូវ​ប្រកាស​បន្តបន្ទាប់​ទៀត​៕ 





© រក្សាសិទ្ធិដោយ thmeythmey.com