កីឡាជាតិ
ជាតិ
Hun Sen Cup៖ ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ និង​ត្បូងឃ្មុំ ជា​ម្ចាស់ផ្ទះ​នៅថ្ងៃនេះ​
25, Feb 2020 , 11:31 am        
រូបភាព
កីឡាករខេត្តកំពង់ធំ អបអរគ្រាប់បាល់បញ្ចូលទី នាការប្រកួតកន្លងមក។ រូបថត CNCC
កីឡាករខេត្តកំពង់ធំ អបអរគ្រាប់បាល់បញ្ចូលទី នាការប្រកួតកន្លងមក។ រូបថត CNCC
ដោយ: ថ្មីៗ
​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៤ ឈានដល់​សប្តាហ៍​ទី​៤​ហើយ​សម្រាប់​ការប្រកួត​ថ្នាក់​ខេត្ត នា​ថ្ងៃ​អង្គា​រ៍​នេះ ដោយ​ចាប់ផ្តើម​ជំនួប​ក្នុង​ពូ​ល A ពូ​ល B និង​ពូ​ល C។ ការប្រកួតទាំងអស់ចាប់ផ្តើម​ពី​ម៉ោង​៣​រសៀល​។​

 
​នៅក្នុង​ពូ​ល A ខេត្តពោធិ៍សាត់ ប្រើប្រាស់​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ខេត្តកំពង់ឆ្នាំង ស្រប​ពេលដែល​ខេត្តបាត់ដំបង ទៅ​ជួប​ម្ចាស់ផ្ទះ​ខេត្តបន្ទាយមានជ័យ​នៅ​កីឡដ្ឋាន​វិទ្យាល័យ ហ៊ុន សែន ខ្លា​កូន​។ 
 
​នៅក្នុង​ពូ​ល B កីឡដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ រង់ចាំ​ស្វាគមន៍​ក្រុម​ខេត្តសៀមរាប ខណៈ​ខេត្តរតនគិរី ទៅកាន់​កីឡដ្ឋាន​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ របស់​ខេត្ត​ត្បូងឃ្មុំ សម្រាប់​ជំនួប​ក្នុង​ពូ​ល C​។​
 
​សម្រាប់​ពូ​ល A នាបី​ប្រកួត​កន្លងមក ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ មាន​៥​ពិន្ទុ​រៀងៗ​ខ្លួន ខណៈ​ខេត្តបាត់ដំបង មាន​៤​ពិន្ទុ និង​ខេត្តបន្ទាយមានជ័យ មាន​១​ពិន្ទុ​។ ក្នុង​ពូ​ល B ខេត្តសៀមរាប ដែល​ទើប​ប្រកួត​បាន​២​លើក ខេត្តសៀមរាប​មាន​៦​ពិន្ទុ ខេត្តកំពង់ធំ មាន​៣​ពិន្ទុ ខណៈ​ខេត្តព្រះវិហារ ចាញ់​ទាំងពីរ​ប្រកួត​។ រីឯ​ក្នុង​ពូ​ល C ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង​មាន​៤​ពិន្ទុ​ដូចគ្នា ខណៈ​ខេត្តរតនគិរី មិនទាន់មាន​ពិន្ទុ​រាប់​។​

Tag:
 Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com