ជាតិ
សង្គមជាតិ
ជិត២ខែ អគ្គិភ័យកើតឡើង៣០ករណី, ថ្ងៃនេះ ៣ករណី…!
×
ភ្នំពេញ៖ គ្រាន់តែនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០នេះ អគ្គិភ័យកើតឡើង៣ករណីនៅរាជធានីភ្នំពេញដែលធ្វើឲ្យចំនួនអគ្គិភ័យកើនដល់៣០ករណីក្នុងរយៈពេលជិតពីខែចុងក្រោយនេះ(ពីថ្ងៃទី១ខែមករារហូតមកដល់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០នេះ)។ លោក ព្រហ្ម យ៉ន ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងចំណោមអគ្គិភ័យ៣០ករណីនេះ, ១៥ករណីកើតឡើងលើលំនៅដ្ឋាន និង១៥ករណីផ្សេងទៀតកើតឡើងលើព្រៃ និងស្មៅនៅក្នុងរាជធានីភ្នំពេញ។ ការឆ្លងចរន្តអគ្គិសនី ការដុតទៀនធូប និងការផ្ទុះហ្គាស គឺជាដើមហេតុនៃអគ្គិភ័យនាពេលកន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com