COVID-19
អន្តរជាតិ
អនុរដ្ឋមន្ត្រី​សុខាភិបាល​អ៊ីរ៉ង់ លោក Iraj Harirchi តេស្ត​វិជ្ជមាន​នៃ COVID-19
25, Feb 2020 , 7:53 pm        
រូបភាព
ដោយ: រួបរួម
​លោក Iraj Harirchi អនុរដ្ឋមន្ត្រី​សុខាភិបាល​អ៊ីរ៉ង់ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ នេះ​បើតាម​ទីប្រឹក្សា​ព័ត៌មាន​ក្រសួង លោក Alireza Vahabzadeh ដែល​អះអាង​នៅក្នុង Twitter របស់ខ្លួន ហើយ​ត្រូវបាន​ដកស្រង់​ដោយ AFP​។​



​កន្លងមក​លោក Harirchi ក៏មាន​អាការ​មិន​ស្រួលខ្លួន​ផងដែរ ដោយ​លោក​បាន​ក្អក​ញឹកញាប់ នា​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី​ស្ថានភាព COVID-19 នៅក្នុង​ប្រទេស​។

ភ្លាមៗ លោក Harichi បាន​ប្រកាសដោយខ្លួនឯងនៅឃ្លីបវីដេអូខ្លីមួយ ហើយ​លោកតាំងចិត្ត​ប្រឆាំងនឹងជំងឺដែលកំពុង​រាលដាលមួយនេះ។ «ខ្ញុំក៏បានឆ្លង COVID-19 ផងដែរ។ ខ្ញុំបានក្តៅខ្លួន កាលពីពេលយប់ ហើយលទ្ធផល​បឋម បង្ហាញថា ខ្ញុំមានលទ្ធផលតេស្តវិជ្ជមាន»។



បច្ចុប្បន្ន អ៊ីរ៉ង់រកឃើញករណីឆ្លង៩៥ករណី ក្នុងនោះស្លាប់១៥នាក់ និងជាសះស្បើយ៣នាក់។ លោក Harirchi ក៏ធ្លាប់បានលើកឡើងក្នុងសន្និសីទសារព័ត៌មានផងដែរថា លោកនឹងចុះចេញពីតំណែងប្រសិន​បើស្ថានភាពមិន​ថមថយ។

 

ប្រទេស​ទាំង​៣៦​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ និង​បែលហ្ស៊ិក អូទ្រីស និង​ក្រូ​អាត​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​អេ​ហ្ស៊ី​ប​៕


Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com