ផលិតផល​ក្លែងក្លាយ ជាង​៨​តោន​ត្រូវបាន​បំផ្លាញចោល​នៅ​ខេត្តកំពង់ធំ​
ជាតិ
ផលិតផល​ក្លែងក្លាយ ជាង​៨​តោន​ត្រូវបាន​បំផ្លាញចោល​នៅ​ខេត្តកំពង់ធំ​
27, Feb 2020 , 8:59 am        
រូបភាព
រូបភាពពី AKP
រូបភាពពី AKP
​ភ្នំពេញ​៖ ផលិតផល​ក្លែងក្លាយ​ជាង ៨​តោន ត្រូវបាន​កិន​បំផ្លាញចោល នៅក្នុង​ភូមិ​វ​ល្លិ៍​យាវ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ។​


 
​ផលិតផល​ក្លែងក្លាយ​ទាំងអស់​ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បំផ្លាញ​មាន​ចំនួន​២២​មុខទំនិញ ។ លោក មៀ​ច សុផាន់​ណា រដ្ឋលេខា​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ការបំផ្លាញ​ផលិតផល​ក្លែងក្លាយ គឹជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល សម្រាប់​ការលើកតម្កើង​សុខភាព សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​
 
​មន្ត្រី​ជំនាញ បាន​ចុះបង្ក្រាប​ផលិតផល​ក្លែងក្លាយ ក្នុង​សហគ្រាស ០៤​កន្លែង នៅក្នុង​ខេត្តកំពង់ធំ ដោយបាន​រកឃើញ ផលិតផល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ រួមមាន ផលិតផល​ទឹកក្រូច​ចម្រុះ​ម៉ាក​សញ្ញា ផលិតផល​តែ​បៃតង ស្រា​បៀរ ផលិតផល​ទឹក​សុទ្ធ​មេទឹក​ក្រូច និង​ស្ករអំពៅ​ជាដើម​។​
 
​ពិធី​កិនកម្ទេច​ផលិតផល​ក្លែងក្លាយ​នេះ ក៏មាន​ការចូលរួម​ពី លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ផងដែរ​៕


Tag:
 ផលិតផល​ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com