COVID-19
អន្តរជាតិ
ប្រេ​ស៊ី​ល​ជា​ប្រទេស​អាមេរិក​ឡាទីន​ដំបូង​ដែល​រកឃើញ​ករណី​ឆ្លង COVID-19
26, Feb 2020 , 5:58 pm        
រូបភាព
ដោយ: រួបរួម
ប្រេ​ស៊ី​ល​បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅក្នុង​ប្រទេស​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។ តាមពិតទៅ ករណី​អ្នកជំងឺ​វ័យ​៦១​ឆ្នាំ​រូបនោះ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​តាំងពី​ថ្ងៃទី​២៥ ខែកុម្ភៈ មកម្ល៉េះ ប៉ុន្តែ​រដ្ឋាភិបាល​មិនទាន់​ប្រកាស ដោយសារ​រង់ចាំ​លទ្ធផល​លើក​ទី​២​។​



​នេះ​ជាការ​ករណី​ដំបូង​បំផុត​ដែល​ត្រូវបាន​រកឃើញ​នៅ​តំបន់​អាមេរិក​ឡាទីន និង​ជា​ប្រទេស​ទី​៣៩ លើ​ពិភពលោក ដែលមាន​ករណី​ឆ្លង COVID-19 ដោយ​ចាប់ផ្តើម​រាលដាល​ពី​ក្រុង​វូ​ហាន ប្រទេស​ចិន​។

​ប្រទេស​ទាំង​៣៩​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី និង​ស្វី​ស​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី និង​ប្រេ​ស៊ី​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com