អ្នកនាំពាក្យ​៖ នាវា Westerdam បាន​ចាក​ចេញពី​កម្ពុជា​ហើយ ឆ្ពោះទៅកាន់​ហ្វីលីពីន​
COVID-19
ជាតិ
អ្នកនាំពាក្យ​៖ នាវា Westerdam បាន​ចាក​ចេញពី​កម្ពុជា​ហើយ ឆ្ពោះទៅកាន់​ហ្វីលីពីន​
27, Feb 2020 , 9:39 pm        
រូបភាព
នាវា Westerdam
នាវា Westerdam
​ភ្នំពេញ ៖ នាវា Westerdam បាន​ចេញពី​កម្ពុជា ដោយ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ហ្វីលីពីន​ហើយ កាលពី​យប់​ថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ​២០២០​។ នេះ​បើតាម​លោក ឃៀង ភារ​ម្យ អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ​ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម Telegram នៅ​ថ្ងៃទី​២៧​នេះ ។​


 
​លោក ភារ​ម្យ បាន​បញ្ជាក់ថា នៅលើ​នាវា​នោះ មាន​ក្រុម​នាវិក​ជាង​៧០០​នាក់​ប៉ុណ្ណោះ ខណៈ​អ្នកដំណើរ​ជាង​១​ពាន់​នាក់ បានធ្វើ​ដំណើ​ទៅ​ប្រទេស​រៀងៗ​ខ្លួន ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា​។ 
 
​សូម​រម្លឹកថា នាវា​ទេសចរណ៍​របស់​អាមេរិក Westerdam បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ កាល​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយ​មានការ​បដិសេធ​មិនឱ្យ​ចត ពី​ប្រទេស​ជប៉ុន តៃវ៉ាន់ កោះ​ហ្គា​ម ហ្វីលីពីន និង ថៃ ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​ឆ្លង​ជំងឺ​រលាក​សួត COVID-19​។ នាវា​នេះ ផ្ទុក​មនុស្ស​សរុប ២២៥៧​នាក់ ក្នុងនោះ​អ្នកដំណើរ មាន​១,៤៥៥​នាក់ និង​នាវិក​បុគ្គលិក​នាវា មាន​៨០២​នាក់​៕
 
 

Tag:
 Westerdam
© រក្សាសិទ្ធិដោយ thmeythmey.com