ONE Championship
កីឡាជាតិ
ជាតិ
Rocky Ogden ចង់​ក្លាយជា​តារា​ឆ្នើម​មួយរូប​នៅ One ប្រសិន​ឈ្នះ​វីរបុរស Sam-A
28, Feb 2020 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

Rocky Ogden ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចារ​ឈ្មោះ​របស់ខ្លួន​ក្នុង​ប្រវត្តិសាស្ត្រ​នៅ ONE Championship ក្នុង​កម្មវិធី  ONE: KING OF THE JUNGLE​។ កីឡាករ​វ័យ ២០ ឆ្នាំ​មកពី​អូស្ត្រាលី បង្ហាញ​ក្តីរំភើប​ក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន The Home Of Martial Arts នា​ថ្ងៃ​សុក្រ​ទី​២៨ ខែកុម្ភៈ​។ Rocky ត្រូវ​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់​ទល់នឹង​កីឡាករ​ជើងចាស់​របស់​ថៃ​Sam-A Gaiyanghadao​។


 
Rocky ត្រូវ​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់  ONE Strawweight Muay Thai World Title ទល់នឹង  Sam-A Gaiyanghadao​។ ខ្សែក្រវាត់​នេះ​ត្រូវបាន​គេ​ដាក់​សម្ពោធ​លើកដំបូង​ក្នុងនាម​គូ​ឯក​រង​នៅ​សង្វៀន Singapore Indoor Stadium នា​ប្រទេស​សិង្ហ​បុរី​។ 

 
 
«​អ្នក​ចាប់​គូ​នៅ ONE បាន​ថ្លែងថា​ពួកគាត់​ផ្ដល់ឱកាស​ដ៏​ល្អ​សម្រាប់​ខ្ញុំ​។ នោះ​គឺជា​ការងារ​ដ៏​ធំ​។ ប៉ុន្តែ​កាន់តែ​ភ្ញាក់ផ្អើល គឺ ត្រូវ​ប្រកួត​យក​ខ្សែក្រវាត់ World Title ដោយ​ប៉ះ Sam-A​។ វា​ជា​រឿង​មិន​បានគិត​សោះ​។ ប៉ុន្តែ​វា​ជា​ពេល​ខ្លី​មួយ​។ យ៉ាងណា ខ្ញុំ​មិនអាច​និយាយថា «​ទេ​» នោះឡើយ​ព្រោះ​វា​ជា​ឱកាស​ដ៏​កម្រ​។ ខ្ញុំ​នឹង​ប្រកួត​ខ្លាំងក្លា វ៉ៃ​ឲ្យ​ល្អមើល និង ទទួលបាន​គោរព​ពី​មនុស្ស​ផង​គ្នា​»​។ Rocky រៀបរាប់​បែបនេះ​។ 
 
​យុវជន​មកពី Gold Coast ជា​កីឡាករ​ម្នាក់​មាន​ជំនាញ​ក្បាច់​មួយ​ថៃ​និង​ទទួល​ជ័យជម្នះ​ជាច្រើន​នៅ​សង្វៀន​នា​ប្រទេស​ថៃ​។ យុវជន​រូបនេះ​ទទួលបាន​ការគោរព​ជាច្រើន​ទាំង​ក្នុងស្រុក និង អន្តរជាតិ នៅពេល​យកឈ្នះ​កីឡាករ​ល្បីៗ​ជាច្រើន​របស់​ថៃ និង ក្រសោប​បាន​ខ្សែក្រវាត់ WPMF Muay Thai World Title ត្រឹម​វ័យ ១៧ ឆ្នាំ​ប៉ុណ្ណោះ​។  យ៉ាងណាក្ដី ការប្រកួត​ដំបូង​នៅ ONE គឺ ពិត​ជាការ​តេស្ដ​សមត្ថភាព​ដ៏​លំបាក​មួយ​។ 


 
Sam-A មានបទពិសោធន៍​ច្រើន​រហូតដល់ ៤២៤ ដង ខណៈ Ogden ទើប​ឡើង​ប្រកួត​បាន ៤២ លើក​ប៉ុណ្ណោះ និង ជា​កីឡាករ​ល្បី​រន្ទឺ​ក្នុង​ពិភព​ក្បាច់គុន​ថៃ ក្នុងនោះ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់ Lumpinee Stadium និង ONE Flyweight Muay Thai World Titles ទៀតផង​។ 
 
​ប៉ុន្តែ Sam-A មិនទាន់​ប្រឈម​នឹង Boonchu Gym នោះទេ​នាពេល​កន្លងមក​។ «​គាត់​ជា​វីរបុរស​ម្នាក់ ។ វា​ពិតជា​មានន័យ​ណាស់​សម្រាប់​ការប្រកួត​នេះ​។ វា​ពិតជា​កិត្តិយស​ណាស់​ដែល​បាន​ប្រកួត​តតាំង​នឹង​គាត់​។ ទោះ​យើង​ប្រកួត​វ៉ៃ​គ្នា ប៉ុន្តែ ត្រូវតែ​សម្ដែង​ការគោរព​ទៅវិញទៅមក​។ John [Wayne Parr] គ្រូបង្វឹក​បាន​ប្រាប់​ខ្ញុំ​ថា បើ​ខ្ញុំ​ចង់​ក្លាយជា​ស៊ុប​ពើ​ស្ដារ អ្នក​ត្រូវតែ​យកឈ្នះ​ស៊ុប​ស្ដារ​។ ខ្ញុំ​ត្រូវ​ប្រកួត​ដើម្បី​ល្បីឈ្មោះ មិនមែន​ត្រឹមតែ​ឡើង​ប្រកួត​នោះទេ​»​។ Ogden ពន្យល់​យ៉ាង​ដូច្នេះ​។ 
 
​ម្ចាស់​ខ្សែក្រវាត់ ONE Strawweight Kickboxing World Champion កីឡាករ Sam-A ជា​កីឡាករ​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ Ogden ក៏បាន​សរសើរ​គូប្រកួត និង ស្វែងរក​ផ្លូវ​ទៅ​ជ័យជម្នះ​ផងដែរ​។ Ogden គូសបញ្ជាក់​ទៀតថា ៖«​គាត់​ពិតជា​ខ្លាំងណាស់ ការ​ទាត់​ជើងឆ្វេង​របស់គាត់​ក៏​ល្អ​ខ្លាំង និង​លឿន​ទៀតផង​។ ភ្នែក​គាត់​រហ័ស និង​មាន​ជំនាញ​មួយ​ថៃ​ទៀត​។ ប៉ុន្តែ ខ្ញុំ​គិតថា អាយុ​របស់ខ្ញុំ​អាចជួយ​ការប្រកួត​នេះ​បាន​។ ខ្ញុំ​នឹង​ប្រកួត​បានល្អ ខ្ញុំ​ស្រេកឃ្លាន​នឹង​ជ័យជម្នះ​។ ខ្ញុំ​ច្បាស់​ជា​ល្អ និង បម្លាស់​ទី​ឲ្យ​លឿន ហើយ​ដៃ​របស់ខ្ញុំ​នឹង​រហ័ស​ទោះ​គាត់​ជាង​កីឡាករ​កម្រិត​ខ្ពស់​ក៏ដោយ​។ ខ្ញុំ​មិន​ស្ថិតនៅ​ខាងមុខ​គាត់​ពេក​ទេ​។ ខ្ញុំ​ត្រូវធ្វើ​ចលនា​»​។ 


 
​បុរស​មកពី​អូស្ត្រាលី​ទទួលបាន​ការលើកទឹកចិត្ត​ខ្លាំង​ជាង​រាល់ដង​ព្រោះ​ជាការ​ប្រកួត​ធំ​ក្នុង​អាជីព និង ប្រាក់រង្វាន់​ធំ​នៅ​សង្វៀន Singapore Indoor Stadium​។ កីឡាករ​ដដែល​បញ្ជាក់​ថា នេះ​ជា​វេន​របស់​កីឡាករ​ជំនាន់​ក្រោយ​ដើម្បី​គ្រង​ខ្សែក្រវាត់ strawweight ។ 
 
«​ការប្រកួត​នេះ​ពិតជា​មានន័យ​ណាស់​សម្រាប់​ជីវិត និង ជាការ​ប្រកួត​ធំ​បំផុត​ក្នុង​អាជីព​ទៀតផង​។ ខ្ញុំ​បានឃើញ​ខ្សែក្រវាត់​នៅ​នឹង​មុខ​។ វា​ពិតជា​ល្អ​ខ្លាំងណាស់​ហើយ​ខ្ញុំ​ចង់បាន​មែនទែន​។ តែ​ខ្ញុំ​គោរព​ដល់​គាត់ ហើយក៏​មក​ទីនេះ​ដើម្បី​ឈ្នះ​ដែរ​។ ខ្ញុំ​ធ្វើតាម​បេះដូង​របស់ខ្ញុំ​។ យើង​នឹងមាន​ការប្រកួត​ដ៏​ជក់ចិត្ត​។ ការប្រកួត​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់ គឺជា​រឿង​ល្អ​បំផុត​សម្រាប់​ខ្ញុំ​»​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  


 

© រក្សាសិទ្ធិដោយ thmeythmey.com