COVID-19
អន្តរជាតិ
លី​ទុយ​អា​នី ជា​ប្រទេស​ទី​៥១​ដែល​រកឃើញ​ករណី​ឆ្លង COVID-19
28, Feb 2020 , 9:23 am        
រូបភាព
លោក Aurelijus Veryga រដ្ឋមន្ត្រីក្រសួងសុខាភិបាលលីទុយអានី
លោក Aurelijus Veryga រដ្ឋមន្ត្រីក្រសួងសុខាភិបាលលីទុយអានី
ដោយ: រួបរួម
​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លី​ទុយ​អា​នី លោក Aurelius Veryga បាន​អះអាង​ពី​ករណី​រកឃើញ​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស (COVID-19) ដំបូង​នៅ​ប្រទេស​របស់ខ្លួន​។ លោក​បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា អ្នកជំងឺ​ជា​ស្ត្រី​វ័យ​៣៩​ឆ្នាំ​ម្នាក់ ដែល​បាន​ទៅដល់​ក្រុង Kaunas បន្ទាប់ពី​ធ្វើដំណើរ​ពី​ក្រុង Verona ប្រទេស​អ៊ីតាលី​។​

 
​ករណីនេះ នាំ​ឲ្យ​លី​ទុយ​អា​នី ក្លាយជា​ប្រទេស​ទី​៥១​លើ​ពិភពលោក ដែល​រកឃើញ​អ្នកជំងឺ COVID-19 បន្ទាប់ពី​នី​ហ្សេ​រី​យ៉ា ហូ​ឡង់ និង​សាំង​ម៉ា​រ៉ាំ​ង​។​
 
​ប្រទេស​៥១​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ហ្ស​ក​ហ្ស៊ី ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង និង​លី​ទុយ​អា​នី​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី នី​ហ្សេ​រី​យ៉ា និង​ប្រេ​ស៊ី​ល​៕

© រក្សាសិទ្ធិដោយ thmeythmey.com