អត្ថបទពាណិជ្ជកម្ម
realme បាន​បញ្ចេញ​គំនិត​នៃ​«dare to leap» ម្តងទៀត​ជាមួយ realme C3 បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប Helio G70 និង​កាមេរ៉ា​3​គ្រាប់​
28, Feb 2020 , 10:10 am        
រូបភាព
ដោយ: ថ្មីៗ
សព្វថ្ងៃនេះ ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​ចិន បាន​ចូលមក​អង្រួន​ចំណាប់អារម្មណ៍​ប្រជាជន​ជាច្រើន ហើយ realme ក៏​មមាញឹក នឹង​ការបញ្ចេញ​ផលិតផល ថ្មី​ទៅលើ​ទីផ្សារ​ផងដែរ​។​
 
​ដូចដែល​យើង​បានដឹងហើយថា realme បាន​បើក​ដំណើរការ​កំពូល​ស្មា​ត​ហ្វូ​ន​ថ្មី​គឺ X50 Pro ជាមួយ​បច្ចេកវិទ្យា 5G បំពាក់​បន្ទះ​ឈី​ប​ជំនាន់​ចុងក្រោយ Snapdragon 865 រួមជាមួយ​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​ចុងក្រោយ ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន​។​
 
​ស្របពេល​ជាមួយគ្នានេះដែរ​! ការប្រើប្រាស់​បច្ចេកវិទ្យា 5G បាន​ឬ​មិនបាន​គឺ​អា ស្រ័យ ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រព័ន្ធ 5G នៅក្នុង​ទីផ្សារ​តំបន់​នោះ​។  ដូច្នេះហើយ​ទើប realme ផ្តល់ជូន​នូវ​ជម្រើស​ជាច្រើន​សម្រាប់​អ្នកប្រើប្រាស់​ដូចជា realme ម៉ូ​ឌែ​ល​ជា​លេខ​លំដាប់ គឺ realme C Series នេះ​ជាដើម​។​
 
​បន្ទាប់ពី​ប្រទេស​ឥណ្ឌា​បាន​សម្ពោធ realme C3 ជា​ផ្លូវការ​ហើយ​នោះ នៅឯ ប្រទេស​ឥណ្ឌូណេស៊ី​ឯណោះ​ក៏បាន​ចេញផ្សាយ​ដូចគ្នានេះដែរ​នៅ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។ 
realme C3 អាចនិយាយបាន​ថា​ជា អធិរាជ​នៃ​ម៉ាក​ទូរស័ព្ទ​ដែល​តំណាង​ដូច​ទៅនឹង ជីវិត​បែប​យុវវ័យ​ដែល​ពោរពេញ​ទៅដោយ​ភាពស្រស់​បំព្រង​។​
 
realme C series តែងតែ​ផ្តល់នូវ​បច្ចេកវិទ្យា​ដ៏​ចាំបាច់ សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​តែងតែ​នាំមក​ជាមួយ​តម្លៃ​សមរម្យ ជាពិសេស​សម្រាប់​សិស្ស​និស្សិត ។​


 
​ភ្លាមៗ​បន្ទាប់ពី​ការប្រកាស​ដាក់លក់​ជា​ផ្លូវការ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី អតិថិជន បានចាប់ផ្តើម​ក​ម្ម៉​ង់​បញ្ជា​ទិញ​ដោយផ្ទាល់ ដោយបាន​លក់​អស់​ក្នុង​រយៈពេល តែ 30 វិនាទី​ប៉ុណ្ណោះ រីឯ​នៅលើ​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដ៏​ល្បីឈ្មោះ Lazada មាន​ការលក់​សម្រេចបាន រហូតដល់​ជាង ១០,០០០ គ្រឿង​ឯណោះ​។​
 
​ដោយសារតែ realme ទើបតែ​បោះជំហាន​ចូលមក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ទើប​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មិនសូវ​ស្គាល់ ពី​គុណភាព​របស់​ផលិតផល​ដ៏​ល្អ របស់ realme​។ ស្មា​ត​ហ្វូ​ន realme តែងតែ​ឈរលើ​គោល​គំនិត «dare to leap» ហើយ​ព្យាយាម​ក្លាយជា​អ្នក​ពេញ និយម​ខាង​បច្ចេកវិទ្យា ឆ្ពោះទៅរក​ជីវិត​ដ៏​ទាន់សម័យ​។​
 
​ដូចដែល​បានបង្ហាញ​រួចមកហើយ realme C3 គឺជា​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ដំបូងបង្អស់​ដែល​បំពាក់​ជាមួយ​ប្រព័ន្ធ​ដំណើរការ Helio G70 នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​សមត្ថភាព ផ្ទុក​ទិន្នន័យ​រហូតដល់​ទៅ 8GB LPDDR4X រ៉ាប់រង​បាន​គ្រប់​ព័ត៌មាន​ទាំងអស់ នៃ​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។  លើសពីនេះ​ទៀត ម៉ូ​ឌែ​ល​នេះ​ទទួលបាន​ពិន្ទុ​រហូតដល់ 190000 ពី Antutu ដែលមាន​ការប្រកួតប្រជែង​ខ្លាំង​ជាង​ម៉ូ​ឌែ​ល​ដទៃទៀត ដែល​ស្ថិតក្នុង​តារាង​តម្លៃ​ដូចគ្នា នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​
 
​ដូចដែល​លោកអ្នក​ជ្រាប​ហើយ​ថា​!  realme C3 នឹង​ចាប់ផ្ដើម​ចេញលក់​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា នៅ​ដើមខែ​ក្រោយ​នេះហើយ​។ សូម​រង់ចាំ​តាមដាន​ព័ត៌មាន​បន្ថែម​ទាំងអស់គ្នា​។​
​សម្រាប់​ព័ត៌មាន​លំអិត​ផ្សេងទៀត អាច​ចូលទៅ​កាន់ ផេ​ក​Facebook ផ្លូវការ​របស់ realme ហើយ​ឥលូវ​នេះ យើង​ក៏មាន​ការទស្សទាយ​តម្លៃ​ទូរស័ព្ទ​យក​រង្វាន់​ផងដែរ ដើម្បី​កាន់តែច្បាស់ សូម​ចូល​តាមរយៈ​វេ​ប​សាយ​ខាងក្រោម​នេះ :
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Solidus
© រក្សាសិទ្ធិដោយ thmeythmey.com