អត្ថបទពាណិជ្ជកម្ម
Kevin De Bruyne កីឡាករ​តំណាង​ស្រា​បៀរ កម្ពុជា សាង​ប្រវត្តិសាស្ត្រ​ស៊ុត​ប៉េ​ណាំង​ទី ស៊ី​ក្រុម​ម្ចាស់ផ្ទះ​លើ​ទីលាន Berabeu
28, Feb 2020 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ Kevin De Bruyne របស់ Manchester City ដែលជា​កីឡាករ​តំណាង ស្រា​បៀរ កម្ពុជា ត្រូវបាន​ជ្រើសរើស ជា​កីឡាករ​លេង​ល្អ​បំផុត ប្រចាំការ​ប្រកួត (Man of the Match) លើ​ទីលាន Berabeu  កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី ២៧ កុម្ភៈ​។
 
​ក្នុងការ​ប៉ះគ្នា រវាង Man City និង Real Madrid កីឡាករ Kevin De Bruyne បាន​ស៊ុត​បាល់​ពិ ន័យ​១១​ម៉ែត្រ នៅ​នាទី​ទី​៨៣ យកឈ្នះ​ក្រុម​អេ​ស្ប៉ា​ញ​មួយ​នេះ បន្ទាប់ពី​មិត្ត​រួម​ក្រុម​របស់ខ្លួន​តាម​បាន​ស្មើ​១ ទល់នឹង​១ នៅ​នាទី​ទី​៧៨​។ 
 
​ក្រៅពី​ជួយ​ស្វែងរក​គ្រាប់​បាល់​ជ័យជម្នះ Kevin De Bruyne ជួយ​ចែក​បាល់ និង​ដឹកនាំ​ការលេង​របស់​ក្រុម​ក្នុងការ​ប្រកួត​នោះបាន​យ៉ាង​ល្អ​។ 
 
Man City កំពុងមាន​គ្រាប់​បាល់​នាំមុខ Real Madrid​។ ជំនួប​បន្ទាប់​រវាង​ក្រុម Man City និង Real Madrid នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Etihad ថ្ងៃ​អង្គារ​ទី​១៧ ខែមីនា ខាងមុខ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com