អត្ថបទពាណិជ្ជកម្ម
SHE រៀបចំ​សន្និបាត​សហគ្រិន​ស្ត្រី​ឆ្នាំ​២០២០៖ «​ការវិនិយោគ​ជាមួយ​ស្ត្រី​ត្រូវបាន​មើលឃើញ​ជា​ឱកាស​មិនមែន​ជំនួយ​សប្បុរសធម៌​»
28, Feb 2020 , 11:51 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សន្និបាត​សហគ្រិន​ស្ត្រី​ប្រចាំឆ្នាំ​របស់​ស៊ី អ៊ិន​វេស​មិន (SHE Investments) នឹង​ត្រឡប់មក​សារជាថ្មី​ម្ដងទៀត ដើម្បី​អបអរសាទរ​សមិទ្ធផល​នានា របស់​សហគ្រិន​ស្ត្រី​កម្ពុជា និង​ប្រារព្ធ​ខួប​៥​ឆ្នាំ​របស់​សហគ្រាស​សង្គម​ស៊ី អ៊ិន​វេស​មិន ក៏ដូចជា​ទិវា​សិទ្ធិនារី​អន្តរជាតិ​ឆ្នាំនេះ​ផងដែរ​។ ជាមួយ​ការគាំទ្រ ពី​គម្រោង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID តាមរយៈ​គម្រោង WE Act និង​ធនាគារ ប្រ៊េ​ដ​ប៊ែ​ង កម្ពុជា (Bred Bank Cambodia) ព្រមទាំង​ធនាគារ ភីភី​ស៊ី​ប៊ែ​ង (PPCBank) សន្និបាត​ឆ្នាំនេះ ត្រូវបាន​រំពឹងទុក​ថា ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ អបអរ​ដល់​ភាពជា​សហគ្រិន​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច នៅ​ប្រទេស​កម្ពុជា​។ សន្និបាត​នេះ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែមីនា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​រសៀល នៅ ហ្វេ​ក​តូ​រី​ភ្នំពេញ (Factory Phnom Penh)​។​
 
​សន្និបាត​ឆ្នាំនេះ ត្រូវបាន​រៀបចំឡើង​សម្រាប់​សហគ្រិន​ស្ត្រី​កម្ពុជា និង​អ្នកចូលរួម​ដទៃទៀត​ប្រមាណ​៣៥០​នាក់ ដើម្បី​អបអរសាទរ និង​គាំទ្រ​ដល់​សហគ្រិនភាព និង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ខ្មែរ ក្រោម​ប្រធានបទ​៖ «​ការវិនិយោគ​ជាមួយ​ស្ត្រី​ត្រូវបាន​មើលឃើញ​ជា​ឱកាស​មិនមែន​ជំនួយ​សប្បុរសធម៌​» ដើម្បី​ពង្រឹង​ចក្ខុវិស័យ​របស់​យើង ដែល​យើង​ជឿជាក់ថា ពិភពលោក​មួយ​ដែល​ការវិនិយោគ​ជាមួយ​ស្ត្រី​ត្រូវបាន​មើលឃើញ​ជា​ឱកាស មិនមែនជា​ជំនួយ ឬ​អំពើ​សប្បុរសធម៌​នោះទេ​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ស្ត្រី​គឺជា​បុគ្គល​មាន​សិទ្ធិអំណាច និង​មាន​សមត្ថភាព​ពេញលេញ ក្នុងការ​បង្កើត​ភាព​ផ្លាស់ប្ដូរ​ពិតប្រាកដ និង​ជះ​ផល​វិជ្ជមាន​ដល់​សហគមន៍ ក៏ដូចជា​សង្គមជាតិរ​បស់​ពួកគាត់​។​
 
​សន្និបាត​នេះ នឹង​ប្រព្រឹត្តទៅ​ពេញ​មួយថ្ងៃ ដោយមាន​សកម្មភាព​ផ្សេងៗ​ដូចជា​៖ ការធ្វើ​បទ​បង្ហាញ និង​កិច្ចពិភាក្សា​ពី​ស្ត្រី​ខ្មែរ​ដែលជា​អ្នកដឹកនាំ​ឆ្នើម​, ការដាក់​បង្ហាញ​ផលិតផល​នានា ប្រមាណ ១០០ អាជីវកម្ម​ដែលជា​ស្នាដៃ​ស្ត្រី​ខ្មែរ​, ការប្រគំ​តន្ត្រី​, កម្មវិធី​ប្រគល់​ពានរង្វាន់​ដល់​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំឆ្នាំ​២០២០ និង​កម្មវិធី​បង្កើត​ប​ណ្ដា​ញ​អាជីវកម្ម​ផងដែរ​។ 
 
​វាគ្មិន​ឆ្នើម ដែល​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​រួមមាន​៖ លោកស្រី ប៉េង ឡូ​ឌី ប្រធាន​ផ្នែក​សហគ្រិនភាព នៃ​គម្រោង WE Act កម្ពុជា​, អ្នកឧកញ៉ា​ស្រ៊ា​ត មុំ​សោភា ស្ថាបនិក និង​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ទេសចរណ៍ សូ​ហ្វី​យ៉ា និង​អនុប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​, លោកស្រី ខៀវ ធីតា ស្ថាបនិក​ក្រុមហ៊ុន សូ​ឡា​ហ្គ្រី​ន​អ៊ិន​ន័​រ​ជី​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​ស៊ី អ៊ិន​វេស​មិន​, លោកស្រី មាស គ​ន្ធា នាយក​គ្រប់គ្រង​បណ្ដាញ​សាខា​ផ្នែក​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ​ប្រ៊េ​ដ​ប៊ែ​ង​កម្ពុជា និង​លោកស្រី កែម សុភ​ក្ដិ ប្រធាន​ជាន់ខ្ពស់​នាយកដ្ឋាន​ធនធានមនុស្ស នៃ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​។​
 
​សន្និបាត​នៅពេល​ព្រឹក នឹងមាន​ការធ្វើ​បទ​បង្ហាញ​អំពី​សមិទ្ធផល​នានា រយៈពេល​៥​ឆ្នាំ​របស់ ស៊ី អ៊ិន​វេស​មិន ផ្សារភ្ជាប់​ដោយ​វេទិកា​ពិភាក្សា​លើ​ប្រធានបទ «​ការវិនិយោគ​ជាមួយ​ស្ត្រី​ត្រូវបាន​មើលឃើញ​ជា​ឱកាស​មិនមែន​ជំនួយ​សប្បុរសធម៌​»​។ បន្ថែម​ពីនេះ​ទៀត នឹងមាន​ការដាក់​បង្ហា​ញ​ផលិតផល​នានា ពី​ប្រមាណ ១០០ អាជីវកម្ម ដែលជា​ស្នាដៃ​ស្ត្រី​ខ្មែរ នៅពេល​រសៀល​។ បន្តម​កទៀត​មានការ​ប្រគំ​តន្ត្រី​ផ្ទាល់ ដោយ​សិល្បៈការី​ខ្មែរ មកពី The Sound Initiative ដើម្បី​អបអរ​មុន​ការប្រគល់​ពានរង្វាន់ ដល់​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំឆ្នាំ​២០២០ ហើយ​សន្និបាត​នឹង​បញ្ចប់ទៅ​ដោយមាន កម្មវិធី​បង្កើត​បណ្ដាញ​អាជីវកម្ម​នាពេល​រសៀល​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​សន្និបាត​សហគ្រិន​ស្ត្រី​ឆ្នាំ​២០២០ សូម​ទំនាក់ទំនង​មកកាន់ លោក ជា ច​ល តាមរយៈ​អ៊ី​ម៉ែ​ល ឬ​លេខ​ទូរស័ព្ទ ០៧០ ៦៧ ៦៨ ៤៨​។ សន្និបាត​នេះ ចូលរួម​ដោយ​សេរី និង​ឥតគិតថ្លៃ សូម​ចុះឈ្មោះ​តាមរយៈ​តំណ​ភ្ជាប់​នេះ http://bit.ly/2RVYMH7
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com