អត្ថបទពាណិជ្ជកម្ម
ទូត​សុ​ឆន្ទៈ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​(WURKZ) Gabriel Jesus វាយបក​ក្រុម​យក្ស​អេ​ស្ប៉ា​ញ ជួយ Man City យកជ័យ​ជម្នះ​យប់មិញ​
28, Feb 2020 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម Manchester City យកឈ្នះ​ក្រុម​យក្ស Real Madrid ១-២ កាលពី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៧ ខែកុម្ភៈ ក្នុងការ​ប្រកួត​លើ​ទីលាន​ប្រកួត​កីឡដ្ឋាន Berabeu  ហើយ​គ្រាប់​បាល់​១​គ្រាប់ នៅ​នាទី​ទី​៧៨ ទម្លាយ​សំណាញ់​ទី​ដោយ​ទូត​សុ​ឆន្ទៈ ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ គឺ​កីឡាករ Gabriel Jesus​។
 
​ការជួបគ្នា​លើកចុងក្រោយ​នេះ ក្រុម Man City បា​នរក​គ្រាប់​បាល់​ពីរ​គ្រាប់​យកឈ្នះ ២​ទល់នឹង​១ ដោយ​កីឡាករ Gabriel Jesus និង​កីឡាករ Kevin De Bruyne នៅ​នាទី​ទី​៨៣​។ 
 
​លទ្ធផល​នេះ បានធ្វើឱ្យ​ក្រុម Man City ដែលជា​ក្រុម​ភ្ញៀវ​មាន​គ្រាប់​បាល់​នាំមុខ​។ Man City និង Real Madrid នឹង​ជម្រះបញ្ជី ក្នុង​ជើង​ទី​ពីរ នៅឯ​កីឡដ្ឋាន Etihad ថ្ងៃ​អង្គារ ទី​១៧ ខែមីនា​ខាងមុខ ។​
 
​ក្រុម​ទាំងពីរ​ជា​ក្រុម​ខ្លាំង​ដូចគ្នា ដូច្នេះហើយ​គ្រាប់​បាល់​នីមួយៗ​ដែល​រកបាន គឺ​ដោយ​លំបាក​ណាស់ ប៉ុន្តែ​ក៏​ទាក់ទាញ​អ្នក​ស្នេហា​កីឡាបាល់ទាត់​នៅ​ស្ទើរ​ទូទាំង​ពិភពលោក តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​ផងដែរ​៕ 






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com