អត្ថបទពាណិជ្ជកម្ម
អ្នក​ពោធិ៍សាត់​៖៥០​លាន​រៀល​ពី ស្រា​បៀរ កម្ពុជា បាន​ទាំង​មុខរបរ និង​រួច​ទាំង​បំណុល​ទៀត​
28, Feb 2020 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ចែម ឈាន មកពី​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ បានគាស់​កំប៉ុង ស្រា​បៀរ កម្ពុជា កាលពី​ថ្ងៃទី​២៣ កុម្ភៈ ថ្មីៗ​នេះ ស្រាប់តែ​ជួប​អភិនីហារ​មួយ ដែល​ជួយ​គាត់​ក្នុងការ​ដោះស្រាយ​បញ្ហា​ធំៗ​បាន នោះ​គឺ​ត្រូវ​រង្វាន់​៥០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​នេះ​។
 
​លោក​ថា​៖ «​ខ្ញុំ និង​ប្រពន្ធ​នៅផ្ទះ​មើល​ចៅ មិនមាន​មុខរបរ​អ្វី​ជា​ដុំកំភួន​ទេ​។ រាល់ថ្ងៃ​ត្រូវ​ពឹង​លុយ​ប្រាក់ខែ​កូន​ផ្ញើ​មកពី​ភ្នំពេញ ដើម្បី​ទ្រទ្រង់​ជីវភាព និង​មើលថែ​ចៅ​ពីរ​នាក់ ដែល​នៅក្នុង​បន្ទុក​។ ដល់​តែ​ត្រូវ​៥០​លាន អត់​ព្រៀងទុក​អីចឹង ខ្ញុំ​ពិតជា​រំភើប​ណាស់ ព្រោះ​ចាស់ៗ​ហើយ​នៅ​ខ្វល់​លុយ​ជំពាក់​គេ គ្មាន​មុខរបរ​អី​ទៀត​»​។​
 
​លោក ឈាន រៀបរាប់​ពី​ការ​ឈ្នះ​រង្វាន់​នេះ​ថា លោក​បាន​ទិញ ស្រា​បៀរ កម្ពុជា ៣​យួរ ហូប​ជាមួយ​ក្មួយ​នៅផ្ទះ​។ ម៉ោង​ប្រហែល​៤​រសៀល និង​គាស់​កំប៉ុង​មួយ​ក្នុង​យួរ​ទី​៣ ក៏​ស្រាប់តែ​មានសំណាង​រកឃើញ​ទឹកប្រាក់​៥០​លាន​រៀល​តែម្តង​។ 
 
​ក្រៅតែពី​យកទៅ​សង​ធនាគារ​ខ្លះ លោក​សម្រេច​ថា នឹង​យកទៅ​ទិញ​របស់របរ​បង្កើតជា​មុខរបរ​លក់​ចាប់ហួយ​ពីរ​នាក់​ភរិយា​គាត់ ដែល​កន្លងមក​រំពឹង​ចាយ​តែ​លុយ​កូន ដល់ពេលនេះ​ទឹកប្រាក់​ពី ស្រា​បៀរ កម្ពុជា បាន​បង្កើត​ក្តីសង្ឃឹម​ថ្មី​ក្នុង​ជីវិត​របស់គាត់​ហើយ​។  
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​! 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com