អត្ថបទពាណិជ្ជកម្ម
ម្ចាស់​អាជីវកម្ម​៖ ការ​រចនា​ផ្នែក​ខាងក្នុង​អគារ​សំខាន់​ក្នុងការ​ទាក់ទាញ​អតិថិជន​
28, Feb 2020 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ម្ចាស់​អាជីវកម្ម ទាំង​តូច ទាំង​ធំ មួយចំនួន បាន​ងាក​មក​ផ្ដោត​ការវិនិយោគ​ច្រើនឡើងៗ  ទៅលើ​ការ​រចនា​តុបតែង​ផ្នែក​ខាងក្នុង​អគារ ដោយ​ពួកគេ​ចាត់ទុកថា សោភ័ណភាព​និង​ផាសុកភាព គឺជា​កត្តា​សំខាន់​ក្នុងការ​ទាក់ទាញ​អតិថិជន​។
 
 
 
​តាម​ការសម្ភាស​ជាមួយ​ម្ចាស់​អាជីវកម្ម​លេចធ្លោ​មួយចំនួន នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃ គេ​ឃើញ​មាន​និន្នាការ​កើនឡើង ក្នុងការ​ស្វែងរក​សេវា​រចនា​តុបតែង​អគារ ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ សម្រាប់​ការតុបតែង និង​កែលម្អ​អាជីវកម្ម​នានា​។ 
 
​លោក ឆៃ​យ៉ាន ណាក់​វាំង តំណាង​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ បាន​ឲ្យ​ដឹងថា មន្ទីរពេទ្យ​របស់លោក​បានសម្រេច​ប្រើ​សេវា​ឌី​ហ្សា​ញ របស់​ក្រុមហ៊ុន​ដែលមាន​វិជ្ជាជីវៈ​ខ្ពស់ ដើម្បី​រចនា​តុបតែង​ផ្នែក​ព្យាបាល​ថែទាំ ជំងឺ​កុមារ​របស់​មន្ទីរពេទ្យ​។ 
 
​លោក ឆៃ​យ៉ាន ណាក់​វាំង បាន​និយាយ​ដូច្នេះ​ថា ៖ «​យើង​ចង់បាន​បន្ទប់​សម្រាប់​ក្មេងៗ​ស្នាក់នៅ​ព្យាបាល​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​ក្មេងៗ​មាន​អារម្មណ៍​ថា​ដូច​បន្ទប់​គេង​របស់​ពួកគេ​ដែរ​, បន្ទាប់មក ខាង SCG interior solution យកគំនិត​ហ្នឹង​ទៅ design ចេញ​ជា​ប្លង់ ហើយ​លទ្ធផល​ចេញមក គឺ​គួរ​ជាទី​ពេញចិត្ត​មែនទែន​»​។​


 
​ដោយ​មើលឃើញ​ឱកាស​ពី​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ជាពិសេស វិស័យ​សំណង់​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​នេះ ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ និង​គ្រឿងសំណង់​ដ៏​ធំ​មួយ​របស់​ថៃ ក្រុមហ៊ុន SCG បាន​បង្កើត​ធុរកិច្ច​ថ្មី​បន្ថែម គឺ SCG Interior Solution ដើម្បី​បំពេញតម្រូវការ​ដែល​កើនឡើង​របស់​អតិថិជន​បច្ចុប្បន្ន​។ 
 
SCG Interior Solution ចង់​ផ្ដល់​ដល់​ម្ចាស់​លំនៅដ្ឋាន និង​គម្រោង​សំណង់​អគារ នូវ​ដំណោះស្រាយ​ផ្នែក​រចនា​តុបតែង​ខាងក្នុង ដែល​សមស្រប​តាម​តម្រូវការ ពី​ដំណាក់​ដំបូង​នៃ​សំណង់​តែម្ដង​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com