អត្ថបទពាណិជ្ជកម្ម
ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ឧបករណ៍​ហាត់ប្រាណ អា​ឃ្វ័​រ​រៀស របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា ត្រូវបាន​សម្ពោធ ក្រោម​វត្តមាន​អភិបាលរង​ខេត្តសៀមរាប​
28, Feb 2020 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០៖ ពិធី​សម្ពោធ​«​ឧបករណ៍​ហាត់ប្រាណ​អា​ឃ្វ័​រ​រៀស​»  របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) ដែល​បាន​ដំឡើង​នៅ​សួនច្បារ​ទល់មុខ​រង្វង់​មូល​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ខេត្តសៀមរាប បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ។ កម្មវិធី​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់ របស់ លោក​នាក់ ណេ​រ៉ុ​ន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប  និង​លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​ទំនាក់ទំនង​កិច្ចការ​សាធារណៈ ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​។ 
 
​លោក​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​ក្នុង​ពិធី​ថា​៖«​ការហាត់​ប្រាណ​ផ្តល់​គុណប្រយោជន៍​៥​ចំណុច​សំខាន់ៗ​ដូចជា  កាត់បន្ថយ​ឱកាស​ប្រឈមមុខ​នឹង​ជំងឺ​បេះដូង​សួត  ជួយ​សម្រួល​សម្ពាធ​ឈាម​ដំណើរការ​បានល្អ  ធ្វើ​ឲ្យ​គេង​លក់​ស្រួល  ខួរក្បាល​វាងវៃ  និង​មាន​អាយុ​វែង​»​។  លោក​បាន​បន្តទៀតថា ៖«​វត្តមាន​នៃ​ឧបករណ៍​ហាត់ប្រាណ និង​ពិធី​នា​ថ្ងៃនេះ ជាការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា  ដែល​នេះ​ជា​សក្ខីភាព នៃ​ការចូលរួមចំណែក​លើក​កម្ពស់​សុខុមាលភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ  ដែល​និយម​ហាត់ប្រាណ ដើម្បី​ថែរក្សា​សុខភាព​ប្រចាំថ្ងៃ​»​។​
 
​ក្នុងឱកាស​នេះដែរ  លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស មានប្រសាសន៍ថា​៖ «​ការនាំយក​ឧបករណ៍​ហាត់ប្រាណ អា​ឃ្វ័​រ​រៀស ជូន​ដល់​សាធារណជន​នា​ថ្ងៃនេះ គឺជា​សកម្មភាព​ចម្បង​មួយ នៃ​គម្រោង​ជា​សាកល​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ក្រោម​ឈ្មោះថា «​សុខុមាល​ភាពល្អ​»  ក៏ដូចជា​ដើម្បី​សម្តែង​នូវ​ឆន្ទៈ គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គោលនយោបាយ​រប​ស់រាជ​រដ្ឋាភិបាល លើ​ការលើកកម្ពស់​សុខុមាល​ភាព ប្រជាជន​កម្ពុជា  តាមរយៈ​ជំរុញ​ប្រជា​សហគម​មូលដ្ឋាន ធ្វើ​លំ​ហាត់ប្រាណ  ដើម្បី​ថែទាំ​សុខភាព​ប្រចាំថ្ងៃ  និង​បញ្ជៀ​ស​ឱកាស​សេព​គ្រឿងញៀន​»​។ ក្នុង​ពិធី​នេះ  លោក​ក៏បាន​ណែនាំ​ពី​គុណ​តម្លៃ​របស់​ភេសជ្ជៈ​កីឡា គឺ «​អា​ឃ្វ័​រ​រៀស​»​ដែលជា​ពាណិជ្ជសញ្ញា​មួយ​ក្នុងចំណោម​ពាណិជ្ជសញ្ញា​ល្បីៗ ចំនួន ២០ របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​។  អា​ឃ្វ័​រ​រៀស  បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅ​ប្រទេស​ជប៉ុន  ដែលជា​ប្រភេទ​ភេសជ្ជៈ​បំពេញ​ជាតិ​ទឹកបាន​យ៉ាង​ឆាប់រហ័ស​ដល់​រាងកាយ  សាក​សម​បំផុត​សម្រាប់​អ្នកកីឡា​គ្រប់រូប​។​


 
​អា​ឃ្វ័​រ​រៀស ត្រូវបាន​ណែនាំ​មក​ទីផ្សារ​កម្ពុជា​លើកដំបូង នៅក្នុង​ឆ្នាំ 2014 ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) ហើយ​ភេសជ្ជៈ​នេះ ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង ពី​សំណាក់​អតិថិជន​និយម​លេង​កីឡាដែល​ពួកគាត់​ត្រូវការ​ភេសជ្ជៈ ដែល​បំពេញ​ជាតិ​ទឹក​ត្រឡប់មក​រាងកាយ​វិញ  ពោលគឺ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​អាកាសធាតុ​ត្រូ​ពិ​ក ដូច​កម្ពុជា​យើង​នេះ​។​
​នៅ​ប្រទេស​កម្ពុជា អា​ឃ្វ័​រ​រៀស​គឺជា​ពាណិជ្ជសញ្ញា​ដ៏​មាន​ប្រជាប្រិយភាព និង​លេចធ្លោ​បំផុត ក្នុងចំណោម​ប្រភេទ​ភេសជ្ជៈ ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​។​
 
​អា​ឃ្វ័​រ​រៀស ផ្សំ​ឡើង​ពី​គ្រឿងផ្សំ​ជាច្រើន​រួមមាន​៖ អំបិល សូ​ដ្យូ​ម វីតាមីន​B (B3, B5, B6, B12) ស្ករ ហ្វ្រូ​ច​តូ​ស ប៉ូ​តា​ស្យូ​ម​ផូស្វាត និង​ហ្គា​រ៉ា​ណា ដែល​ជួយ​កាត់បន្ថយ​អារម្មណ៍​នឿយហត់​អស់កម្លាំង​។ អា​ឃ្វ័​រ​រៀស អាចជួយ​ដល់​រាងកាយ ឲ្យ​ងាយ​ឆាប់​ស្រូបយក​សារធាតុចិញ្ចឹម ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទៅកាន់​សរសៃឈាម​។    លើសពីនេះទៅទៀត សូ​ដ្យូ​ម​ក្នុង​អា​ឃ្វ័​រ​រៀស គឺជា​ជាតិ​រ៉ែ​ចម្បង​មួយ​ប្រភេទ ដែល​ងាយ​បាត់បង់ តាមរយៈ​ការបញ្ចេញ​ញើស វា​មាន​វត្តមាន នៅក្នុង​អា​ឃ្វ័​រ​រៀស ដែល​អាចជួយ​ឱ្យ​រាងកាយ​របស់​យើង រក្សា​នូវ​ជាតិ​ទឹក និង​បំពេញ​ជាតិ​ទឹក​មកវិញ​។​
 
​បច្ចុប្បន្ន  អា​ឃ្វ័​រ​រៀស​មាន​ក្នុង​ចំណុះ 330ml ជា​កំប៉ុង និង ប្រភេទ​ដប​ប្លា​ស្ទិ​ក 390ml   ហើយ​សំបក​វេច​ខ្ចប់​នីមួយៗ​នៃ​អា​ឃ្វ័​រ​រៀស មាន​បញ្ជាក់​យ៉ាង​លម្អិត​អំពី​ព័ត៌មាន គ្រឿងផ្សំ  ព្រមទាំង​អាហារូបត្ថម្ភ​។​
 
​កីឡា​នាំមក​នូវ​សុខភាព និង​មិត្តភាព​!
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖  កញ្ញា វ៉ាន់ អា​ម៉ូ​និច្ច  ប្រធាន​ផ្នែក​ទំនាក់ទំនង និង​កិច្ចការ​សាធារណៈ​របស់​ក្រុមហ៊ុន តាមរយៈ v












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com