COVID-19
អន្តរជាតិ
វេលស៍រកឃើញអ្នកឆ្លង COVID-19 ដំបូង ដែលធ្វើឲ្យចក្រភពអង់គ្លេសឡើងដល់១៧ករណី
× វេលស៍ បានប្រកាសពីការឃើញអ្នកឆ្លងកូរ៉ូណាវីរុស (COVID-19) ដំបូង ដោយអ្នកជំងឺទើបត្រលប់មកពីអ៊ីតាលី។ នេះបើតាមការផ្សាយរបស់ BBC។ ករណីនេះ នាំឲ្យចក្រភពអង់គ្លេសទាំងមូលឡើងដល់១៧នាក់។
ក្នុងចំណោមអ្នកជំងឺ១៧នាក់នៅចក្រភពអង់គ្លេស មាន១៥នាក់នៅអង់គ្លេស ១នាក់នៅអៀរឡង់ខាងជើង និង១នាក់ចុងក្រោយនៅវេលស៍។ បច្ចុប្បន្ន អ្នកជំងឺ៨នាក់ បានសះស្បើយ និងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ប្រទេស៥៣ដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន។
បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស អៀរឡង់ខាងជើង និងវេលស៍) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ហ្សកហ្ស៊ី ដាណឺម៉ាក អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី និងបេឡារុស។
ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេហ្ស៊ីប អាល់ហ្សេរី នីហ្សេរីយ៉ា ប្រេស៊ីល ននូវែលសេឡង់៕
© រក្សាសិទ្ធិដោយ thmeythmey.com