COVID-19
ជាតិ
អ្នកនាំពាក្យ៖ បុរសចិន ដែលដេកស្លាប់នៅព្រះសីហនុ គឺគាំងបេះដូង មិនមែន COVID-19 ទេ
28, Feb 2020 , 5:00 pm        
រូបភាព
បុរសជនជាតិចិន ដែលស្លាប់ដោយសារគាំងបេះដូង (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
បុរសជនជាតិចិន ដែលស្លាប់ដោយសារគាំងបេះដូង (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ គាំងបេះដូង ហើយបានដេកស្លាប់នៅជិតរង្វង់មូលមច្ឆា ក្នុងបុរីគុជអាស៊ី នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ នេះបើតាមលោក ឃៀង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ដែលប្រាប់សារព័ត៌មានថ្មីៗតាម Telegram នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។



លោក  ឃៀង ភារម្យ បញ្ជាក់ថា៖«ជនជាតិចិនដែលស្លាប់ គឺដោយគាំងបេះដូង ហើយមិនមានផ្ទុះជំងឺ COVID-19 ឡើយ»។

បើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ បុរសជនជាតិចិន ដែលស្លាប់នោះ មានឈ្មោះ Niu Shuangsuo អាយុ៥១ឆ្នាំ មកពីខេត្តកានស៊ូ ប្រទេសចិន។ សមត្ថកិច្ចជំនាញ អះអាងថា បុរសជនជាតិចិនខាងលើ មិនមានតម្រុងនៃបទល្មើសព្រហ្មទណ្ឌនោះទេ។

មកដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ កម្ពុជា មិនទាន់រកឃើញករណីឆ្លងជំងឺ COVID-19 បន្ថែមឡើយ ក្រៅតែបុរសជនជាតិវ័យ៦០ឆ្នាំម្នាក់ ដែលរកឃើញថាឆ្លងកន្លងមក តែត្រូវបានព្យាបាលឲ្យជាសះស្បើយវិញ៕

Tag:
 COVID-19
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com