ពីនេះ ពីនោះ
រូបត្លុក
ការគោរព​ដោយ​«​សំពះ​»​ក្នុង​បរិបទ​ការ​រាតត្បាត COVID-19 គឺ​ល្អ​បំផុត​!
29, Feb 2020 , 7:59 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ការគោរព​ដោយ​ចាប់ដៃគ្នា​មិនមែនជា​របៀបរបបរ​បស់​ខ្មែរ​ទេ​។ ទង្វើ​នេះ គឺ​បាន​កើតឡើង​ដោយសារ​ខ្មែរ​បានទទួល​ឥទ្ធិពល​ពី​បរទេស​។ ទំនៀម​របស់​ខ្មែរ គឺ​សំពះ ពេល​ពួកគេ​ជួបគ្នា ឬ​លាគ្នា​។ ក្នុង​បរិបទ​ការ​រាតត្បាត​នៃ​កូ​រ៉ូ​ណាវី​រុស (COVID-19) នេះ តើ​ខ្មែរ​អាច​នាំយក​របៀប​សំពះ​មក​ប្រតិបត្តិ​ឲ្យ​ខ្ជាប់​ឡើងវិញ​បាន​ឬទេ​? សំពះ ជំនួស​ឲ្យ​ការ​ចាប់ដៃ ចង់​មិន​ចង់ ក៏​អាច​បញ្ចៀស​ការចម្លង​មេរោគ​នេះ​បាន​មួយកម្រិត​ដែរ ប្រសិនបើ​បុគ្គល​ណាមួយ​ក្នុងចំណោម​ពីរ​នាក់​អាចមាន​មេរោគ កូ​រ៉ូ​ណា​។ ម្យ៉ាងទៀត វា​ក៏​ជា​ពេលវេលា​ដែល​ខ្មែរ​ត្រូវ​នាំយក​ទំនៀម​ដ៏​ល្អ​នេះ​មក​អនុវត្ត​ឡើងវិញ​ឲ្យ​បាន​គ្រប់គ្នា​ដែរ​។ សូមបញ្ជាក់ថា ប្រទេស​កម្ពុជា​ធ្លាប់មាន​ករណី​មេរោគ​កូ​រូ​ណាមួយ​ករណី​ដែរ តែ​ក្រោយមក​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ឡើងវិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com