អត្ថបទពាណិជ្ជកម្ម
ពិធី​សម្ពោធ​សារជាថ្មី នូវ​រូបរាង​ថ្មី ឱសថ RODOGYL®
28, Feb 2020 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ ឡា​បូ សាណូ​ហ្វី សហការ​ជាមួយ​គណៈ​ទន្តពេទ្យ​ជាតិ​កម្ពុជា បានរៀបចំ​ពិធី​ដាក់​សម្ពោធ​សារជាថ្មី នូវ​រូបរាង​ថ្មី​ឱសថ RODOGYL® ដោយមាន​ការចូលរួម​ពី​សំណាក់​ទន្តពេទ្យ​ប្រមាណ​២៥០​នាក់ នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ភ្នំពេញ​។​
 
​ទោះជា​មានការ​រីកចម្រើន និង​កាន់តែ​ប្រសើរឡើង ផ្នែក​សុខភាព​មាត់​ធ្មេញ​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ក៏ដោយ ក៏​នៅមាន​ប្រជាជន​មួយ​ភាគ​ធំ នៅតែ​មក​ទទួល​ការព្យាបាល​ថែទាំ​សុខភាព​មាត់​ធ្មេញ​ជា​រៀងរាល់ឆ្នាំ​។ គេ​ប៉ាន់ប្រមាណ​ថា មាន​មនុស្សពេញវ័យ​ប្រហែល​១៣% មក​ទទួល​សេវាកម្ម​ថែទាំ​មាត់​ធ្មេញ ដោយសារ​ការចម្លង​រោគ​នៅ​មាត់​ធ្មេញ ឬ​ឈឺធ្មេញ ក្នុងអំឡុងពេល​៤​ឆ្នាំ​។ នៅ​សហរដ្ឋអាមេរិក មាន​ប្រជាជន​១​នាក់ ក្នុងចំណោម​ប្រជាជន​២៦០០​នាក់ ចូល​សម្រាក​ពេទ្យ ដោយសារ​មានការ​ចម្លងរោគ​មាត់​ធ្មេញ​។ ប្រជាជន​១​នាក់ ក្នុងចំណោម​៥​នាក់ គឺមាន​ធ្មេញ​ប្រហោង (​ដង្កូវ​ស៊ី​ធ្មេញ​) ដែល​មិនបាន​ព្យាបាល​។ ការចម្លង​រោគ នៅ​ជាលិកា​ជុំវិញ​ធ្មេញ គឺ​កើតមាន​ជា​ញឹកញាប់ និង​បាន​ប៉ះពាល់​ដល់​ប្រជាជន​អាមេរិក ៣៥% អាយុ​ពី​៣០ ទៅ​៩០​ឆ្នាំ​។​


 
​ក្នុងឱកាស​នេះដែរ លោក សុខុម រិទ្ធី​វុ​ធ ប្រធាន​ក្រុមប្រឹក្សា​គណៈ​ទន្តពេទ្យ​ជាតិ បាន​មានប្រសាសន៍ថា គណៈ​ទន្តពេទ្យ​កម្ពុជា បាន​សង្កេតឃើញថា ក្រុមហ៊ុន​អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ ឡា​បូ សាណូ​ហ្វី គឺជា​ក្រុមហ៊ុន​អន្តរជាតិ នាំចូល​ឱសថ​ដែលមាន​គុណភាព​ល្អៗ និង​មាន​ប្រសិទ្ធភាព​ប្រើប្រាស់​ក្នុង​វិស័យ​ទន្តសាស្ត្រ ដូចជា​ឱសថ RODOGYL មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​។ ម្យា​ង​វិញទៀត ក្រុមហ៊ុន​អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ ឡា​បូ សាណូ​ហ្វី មាន​លក្ខណៈសម្បត្តិ ជា​ដៃគូ​ដ៏​ប្រពៃ​ជួយ​ដល់​គណៈ​ទន្តពេទ្យ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិជ្ជាជីវៈ បន្ត​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ វិស័យ​ទន្តសាស្ត្រ ក្នុង​បំណង​បង្កើន​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ផ្តល់   សេវា​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។​
 
​លោក​វេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធាន​ផ្នែក​កិច្ចការ​វេជ្ជសាស្ត្រ​និង​បទបញ្ញត្តិ ក្រុមហ៊ុន​អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ បាន​លើកឡើងថា ឱសថ RODOGYL® ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ទន្តពេទ្យ គ្រូពេទ្យ និង​អ្នកជំងឺ​កម្ពុ​ជាជាង 10​ឆ្នាំ​មកហើយ​។ លើក​នេះ គឺជា​ការសម្ពោធ​សារជាថ្មី នូវ​រូបរាង​ថ្មី​របស់​ឱសថ RODOGYL® ដោយ​យើង​បាន​សហការ​ជាមួយ​គណៈ​ទន្តពេទ្យ​ជាតិ​កម្ពុជា ដើម្បី​រៀបចំ​កម្មវិធី​នេះ​ឡើង​។ មិន​ត្រឹមតែ​លើក​នេះ​ទេ ដែល​ក្រុមហ៊ុន​សហការ​ជាមួយ​គណៈ​ទន្តពេទ្យ​ជាតិ​កម្ពុជា  ដោយ​កន្លងមក​យើង​បាន​សហការ​ជាមួយគ្នា រៀបចំ​កម្មវិធី​នានា​ជាមួយនឹង​គណៈ​ទន្តពេទ្យ​ខេត្ត ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង ក្នុងប្រទេស​កម្ពុជា​រួចមកហើយ​។ 


 
​លោក​បាន​បញ្ជាក់ថា​៖«​ឱសថ RODOGYL® ផ្សំ​ពី​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​២​មុខ រួមបញ្ចូល​គ្នា​គឺ ស្ពៀ​រ៉ា​មី​ស៊ីន និង​មេត្រូ​នី​ដា​ហ្សុ​ល​។ ឱសថ​នេះ​ផលិតឡើង​ជាពិសេស សម្រាប់​ទន្តពេទ្យ និង​គ្រូពេទ្យ​ទូទៅ ចេញ​វេជ្ជបញ្ជា​សម្រាប់​អ្នកជំងឺ ដែលមាន​ការចម្លង​រោគ​ដោយ​បាក់តេរី នៅ​មាត់​ធ្មេញ និង​សម្រាប់​បង្ការ​ការចម្លង​រោគ ក្រោយពី​ការវះកាត់​មាត់​ធ្មេញ ឬ​ដក​ធ្មេញ​»​។​
 
«​អត្ថប្រយោជន៍​នៃ​ការរួមបញ្ចូល​គ្នា រវាង​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​២​មុខ​នេះ គឺ​ដើម្បី​គ្របដណ្តប់ ទប់ស្កាត់​និង​សម្លាប់​បាក់តេរី​ភាគច្រើន នៅត្រង់​មាត់​ធ្មេញ ដែល​ច្រើន​បង្កឡើង​ដោយ​បាក់តេរី​២​ក្រុម​ធំៗ​គឺ មេរោគ​ដែល​ត្រូវការ​អុកស៊ីសែន និង​មេរោគ​ដែល​មិន​ត្រូវការ​អុកស៊ីសែន​។ លើសពីនេះ ទៅទៀត ការរួមបញ្ចូល​គ្នា​នេះ បង្កើន​លទ្ធភាព និង​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់ និង​សម្លាប់​បាក់តេរី​។ សម្រាប់​ការប្រើប្រាស់ RODOGYL® មនុស្ស​អាយុ​ពេញវ័យ​ចាប់ពី ១៥​ឆ្នាំ ឡើងទៅ​អាច​ប្រើប្រាស់​មួយថ្ងៃ បាន​ដល់​ទៅ​៦​គ្រាប់ មួយដង់ ២​គ្រាប់ ៣​ពេល និង​សម្រាប់​កុមារ​វិញ មួយថ្ងៃ​២​គ្រាប់ មួយដង ១​គ្រាប់ ២​ពេល ក្នុងកំឡុងពេល​ទទួល​ទាន​អាហារ ដើម្បី​ជៀសវាង​ផល​រំខាន​នានា​។ ឱសថ​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ព្យាបាល​អ្នកជំងឺ​មាត់​ធ្មេញ ជាពិសេស វា​ជា​ឱសថ​ចាំបាច់​នៅក្នុង​វិស័យ​ទន្តសាស្ត្រ​នេះ​តែម្តង​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ លោក​សាស្ត្រាចារ្យ​ទន្ត​បណ្ឌិត ហេង សុ​បញ្ញា​។ 
 
​ឱសថ RODOGYL® ជា​ដៃគូ​ដ៏​ល្អ សម្រាប់​ទន្តពេទ្យ គ្រូពេទ្យ និង​អ្នកជំងឺ​ដែលមាន​បញ្ហា​មាត់​ធ្មេញ​។ សូម​ពិគ្រោះ​យោបល់​ជាមួយ​ទន្តពេទ្យ ឬ​គ្រូពេទ្យ​របស់លោក​អ្នកជា​មុន​សិន មុននឹង​ប្រើ​ឱសថ RODOGYL®  ។ លោកអ្នក​អាច​រក​ឱសថ​នេះ​បាន នៅតាម​ឱសថស្ថាន​ស្របច្បាប់​នានា ក្នុងប្រទេស​កម្ពុជា​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com