ពីនេះ ពីនោះ
សរសេរ«ចៃដន្យ» បែបនេះ និង«ចៃដន់»បែបនេះ ត្រឹមត្រូវដូចគ្នា
×
ពាក្យ«ចៃដន្យ»ឬ«ចៃដន់»អាចសរសេរបែបណាក៏បានគឺត្រឹមត្រូវដូចគ្នា។ នេះបើយោងតាមវចនានុក្រមខ្មែរសម្តេច ជួន ណាត។
«ចៃដន្យ»ឬ«ចៃដន់»មានន័យថា ព្រលឹង,ចិត្ត,ទេវតាដែលជាអ្នកនាំបណ្តាលចិត្ត,ជាអ្នកបញ្ចូលចិត្ត,បណ្ដាលឲ្យគិត, ឲ្យនឹកភ្នកឃើញ។ ដំណើរដែលបណ្ដាលឲ្យកើតមានឡើង ហាក់ដូចជាមានទេវតានាំបណ្ដាលការណ៍ហ្នឹងវាជាចៃដន្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com