COVID-19
អន្តរជាតិ
COVID-19៖ អ្នកស្លាប់​ឡើង​ជាង​២៩០០​នាក់ និង​ឆ្លង​ជិត​៦០​ប្រទេស​
29, Feb 2020 , 8:03 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
​គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​ជាង​៨៤០០០​នាក់ ក្នុងនោះ ២៩២៣​នាក់ បាន​ស្លាប់ និង​ជិត​៤០០០០​នាក់ ជាសះស្បើយ​។ នេះ​បើតាម​តួលេខ​របស់​គណៈកម្មកា​រ​សុខាភិបាល​ជាតិចិន​។​


 
​បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ ករណី​ស្លាប់​ថ្មី មាន​ចំនួន​៦៥​ករណី ដែល​ក្នុងនោះ ៤៧​ករណី​នៅ​ចិន ៨​ករណី​នៅ​អ៊ីរ៉ង់ ៣​ករណី​នៅ​កូរ៉េខាងត្បូង ៤​ករណី​នៅ​អ៊ីតាលី ២​ករណី​នៅ​នាវា Diamond Princess និង​១​ករណី​នៅ​ជប៉ុន​។​

​នៅ​ចិន​ករណី​ឆ្លង​ឡើងដល់​ប្រមាណ​៨​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់ ២៨៣៨​នាក់ និង​សះស្បើយ​ជាង​៣៩០០០​នាក់​។ កូរ៉េខាងត្បូង មាន​២៣៣៧​ករណី (​ស្លាប់​១៦​នាក់​), អ៊ីតាលី​មាន​៨៨៩​ករណី (​ស្លាប់​២១​នាក់​), អ៊ីរ៉ង់ មាន​៣៨៨​ករណី (​ស្លាប់​៣៤​នាក់​), នាវា Diamond Princess មាន​៧០៥​ករណី (​ស្លាប់​៦​នាក់​) ជប៉ុន​មាន​២៣៤​ករណី (​ស្លាប់​៥​នាក់​)​។ ករណី​ស្លាប់​ផ្សេងទៀត​មាន បារាំង​២​ករណី និង​ហ្វីលីពីន​១​ករណី​។​

​ប្រទេស​៥៧​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ និង​ម៉ូ​ណា​កូ​។

​ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីស្រាអែល ហ្ស​ក​ហ្ស៊ី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី នី​ហ្សេ​រី​យ៉ា ប្រេ​ស៊ី​ល នូ​វែ​ល​សេ​ឡង់ អា​ស៊ែ​បៃ​ហ្ស​ង់ និង​ម៉ិ​ក​ស៊ិ​ក​៕




© រក្សាសិទ្ធិដោយ thmeythmey.com