អត្ថបទពាណិជ្ជកម្ម
ហេតុផល​ធំៗ​ចំនួន ១០ ដែល​អ្នក​គួរ​ពិចារណា​ទិញ​ខុន​ដូ​
29, Feb 2020 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​យោងតាម​របាយការណ៍​ចុងក្រោយ​របស់ CBRE Cambodia ត្រឹម​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩ នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល មាន​ខុន​ដូ​សរុប​ទាំងអស​ចំនួន ១៧,៩៩៥ យូ​នី​ត កើនឡើង​ចំនួន ២៧% បើ​ប្រៀបធៀប​ជាមួយ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ដែល​ពេលនោះ​មាន​គម្រោង​ខុន​ដូ​ចំនួន ៥៧ បានបញ្ចប់​ដែលមាន​យូ​នី​ត​សរុប​ទាំងអស់ ១៤,១៧៩​។​

​ថ្វីបើ​ការរស់នៅ​ក្នុង​ខុន​ដូ ជា​បរិបទ​ថ្មី​សម្រាប់​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​ខុន​ដូ​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ នៅក្នុង​វិស័យ​លំនៅដ្ឋាន​បច្ចុប្បន្ន​។ ប្រជាជន​កម្ពុជា​ភាគច្រើន ហាក់​មិនទាន់បាន​ស្វែងយល់​ស៊ីជម្រៅ​នៅឡើយ ពី​ផលចំណេញ​នៃ​ការ​រស់នៅក្នុង​ខុន​ដូ ឬ​អាច​និយាយបានថា ពួកគាត់​នៅមាន​ទំនោរ​ច្រើន ទៅលើ​លំនៅដ្ឋាន​ក្នុង​បុរី ឬ​សង់​ជាប់​ផ្ទាល់​ដី​។​
 
១. មាន​ពេលវេលា​ច្រើន​ក្នុងការ​បំពេញការងារ​
​ការរស់នៅ​ក្នុង​ខុន​ដូ អាចជួយ​សន្សំ​ពេលវេលា​បាន​ច្រើន សម្រាប់​អ្នក​ដែល​ត្រូវការ​ពេល​ច្រើន ក្នុងការ​បំពេញការងា​រ​។ សន្សំ​ពេលវេលា គឺ​សំដៅ​ដល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​ការ​ចំណាយពេល​តិច​បំផុត រវាង​កន្លែងធ្វើការ និង​កន្លែង​រស់នៅ​។ ប្រទេស​កម្ពុជា កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង ភាគច្រើន​នៃ​យុវជន​ក្នុង​វ័យ ពី​២៥ ទៅ​៤០​ឆ្នាំ មានបំណង​ពង្រឹងសមត្ថភាព និង​ពង្រីក​មុខ​ជំនួញ​របស់​ពួក​។ ការ​រស់ក្នុង​តំបន់​កណ្ដាល​ទីក្រុង​អាចជួយ​ពួកគេ​ឲ្យ​សម្រេច​គោលដៅ​ទាំងនេះ​បាន​។​
 
២. មិន​រវល់​ធ្វើ​ការងារ​ផ្ទះ​ច្រើន​
​ជាធម្មតា​យូ​នី​ត​ខុន​ដូ មាន​ទំហំ​តូចៗ និង​មិនមាន​ទីធ្លា​ខាងក្រៅ ដែល​ទាមទារ​ការសម្អាត​នោះទេ​។ រស់នៅក្នុង​ខុន​ដូ អ្នកនឹង​ចំណាយពេល​តិច​បំផុត សម្រាប់​ការសំអាត​ទូទៅ​។ ម្យ៉ាងទៀត អគារ​ខុន​ដូ​ជាច្រើន មាន​ផ្ដល់​សេវា​សំអាត ទឹកស្អាត និង​អគ្គិសនី​។ ដូច្នេះ អ្នក​អាចមាន​ពេលវេលា​ច្រើន សម្រាប់​ខ្លួនឯង ឬ​ធ្វើ​អ្វីមួយ​ដែល​អ្នក​ពេញចិត្ត​។​
 
៣. ប្រមូលផ្តុំ​ដោយ​សេវាកម្ម​សម្បូរបែប​
​ខុន​ដូ ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ផ្ដល់ជូន នូវ​ជីវិត​រស់នៅ​ទាន់សម័យ ភាពងាយស្រួល និង​មាន​ផាសុកភាព​។ ឆ្លើយតប​នឹង​ចំណុច​ទាំងនេះ គម្រោង​ខុន​ដូ បាន​ភ្ជាប់​មកជា​មួយ​សេវាកម្ម​ចម្រុះ​ផ្សេងៗ​នៅក្នុង​អគារ​ស្រាប់ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ទូទៅ​របស់​ម្ចាស់​លំនៅដ្ឋាន ដូចជា​៖ កន្លែង​ហាត់ប្រាណ ស្ទី​ម សូ​ណា អាង​ហែល​ទឹក និង​ប្រព័ន្ធ​ការពារ​សន្តិសុខ ដូចជា​៖ កាមេរ៉ា​សុវត្ថិភាព ប្រព័ន្ធ​ប្រកាសអាសន្ន និង​សន្តិសុខ ដើម្បី​ផ្ដល់​ទំនុកចិត្ត និង​អារម្មណ៍​មាន​សុវត្ថិភាព ទៅដល់​អ្នក​រស់នៅក្នុង​អគារ​ទាំងមូល​។​
 
៤. ផ្ដល់​អារម្មណ៍​នៃ​ការរស់នៅ​បែប​សហគមន៍​
​ការរស់នៅ​មាន​អ្នកជិតខាង គឺ​ពិតជា​សំខាន់​ខ្លាំងណាស់ ដោយសារ​ពួកគេ​អាចជួយ​ទុក្ខ​ធុរៈ​អ្នក​បាន ពេល​មាន​អាសន្ន ឧទាហរណ៍​ប្រសិនបើ​អ្នក​ភ្លេច​យក​សោរ​មក​តាម​ខ្លួន ពួកគេ​អាចជួយ​ឲ្យ​អ្នក​ចូលទៅក្នុង​អគារ​ខុន​ដូ​បាន​។ ម្យ៉ាងទៀត ពួកគេ​ក៏​អាច​ក្លាយជា​មិត្ត​ជិតស្និទ្ធ​របស់ អ្នក ធ្វើ​សកម្មភាព​ផ្សេងៗ​ជាមួយគ្នា​ដូចជា ញ៉ាំ​អាហារ និង​ជជែក​គ្នា​លេង​នា​ចុង​សប្ដាហ៍​។ ការរស់នៅ​ក្នុង​ខុន​ដូ ផ្ដល់ឱកាស​ឲ្យ​អ្នក​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ផ្សេងទៀត​រស់នៅក្នុង​អគារ​ជាមួយគ្នា ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ដូច​រស់នៅក្នុង​សហគមន៍​មួយ​។​
 
៥. បង្ក​ភាពងាយស្រួល​ច្រើន​ដោយសារ​មាន​ទីតាំង​ល្អ​
​អគារ​ខុន​ដូ​ភាគច្រើន ត្រូវបាន​សាងសង់​នៅ​តំបន់​កណ្តាល​ក្រុង ដែល​បង្ក​ភាពងាយស្រួល​គ្រប់បែបយ៉ាង​។ ក្នុងនោះដែរ ការធានា​ផ្តល់ជូន​នូវ​សេវាកម្ម​ចាំបាច់​នានា ជា​កត្តា​សំខាន់​ដែល​អាចធ្វើ​ឲ្យ​ប្រាកដថា​អ្នករស់នៅ​ក្នុង​ខុន​ដូ នឹងមិន​ចំណាយពេល​ច្រើន​ក្នុងការ​ធ្វើដំណើរ​ទៅ​កន្លែងធ្វើការ ហាង​កាហ្វេ ឬ​សាលារៀន ជាដើម​។ ជាក់ស្តែង ជុំវិញ​គម្រោង​ខុន​ដូ​នៅ​តំបន់​កណ្តាល​ទីក្រុង​ភ្នំពេញ ឬ​ក្រុងព្រះសីហនុ តែង​ស្ថិតនៅ​ទីតាំង​ប្រមូលផ្តុំ ដោយ​សេវាកម្ម​សំខាន់​ដូចជា​៖ សាលារៀន​ជាតិ និង​អន្តរជាតិ មន្ទីរពេទ្យ ស្ថាប័នរដ្ឋ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន ការិយាល័យ និង​អគារ​ពាណិជ្ជកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។​
 
៦. ទិញ​ខុន​ដូ​ចំណេញ​ជាង​ជួល​ផ្ទះ​ប្រណីត​
​ការទិញ​ខុន​ដូ​ជា​ជម្រើស​ល្អ​មួយ ជាង​ការជួល​ផ្ទះ​ប្រភេទ​ប្រណីត សម្រាប់​ការ​ស្នាក់នៅ ដោយហេតុថា​តម្លៃ ជួល​ប្រចាំខែ​នៃ​ផ្ទះ​ប្រភេទ​នេះ មានតម្លៃ​ខ្ពស់ជាង ឬ​ប្រហាក់ប្រហែល​ជាមួយ​ថ្លៃ បង់​រំលស់​ខុន​ដូ​ប្រចាំខែ​រួចទៅហើយ​។ ជាក់ស្តែង ប្រសិនបើ​អ្នក​ជួល​វីឡា​ភ្លោះ អ្នក​ត្រូវ​ចំណាយ​ពី ១,៥០០​ដុល្លារ ទៅ ២,០០០ ដុល្លារ​ក្នុង​មួយខែ ដែល​តម្លៃ​នេះ​ខ្ពស់ជាង​ការបង់ថ្លៃ​រំលស់​ខុន​ដូ​ប្រចាំខែ​ទៅទៀត​។​
 
៧. អត្រា​នៃ​ការជួល​ត្រឡប់​ខ្ពស់​
​ខុន​ដូ ផ្តល់ជូន​ផលចំណេញ​ខ្ពស់​តាមរយៈ ២ រូបភាព​។ ទី​១៖ ការជួល​ត្រឡប់ និង​ទី​២៖ ការកើនឡើង​ថ្លៃដើម ។ ខុន​ដូ​អាចដាក់​ជួល​បាន​តម្លៃ​ខ្ពស់ជាង ២ ទៅ ៣ ដង​ប្រៀបធៀប​ទៅនឹង​ផ្ទះ​ជាប់​ដី ពោលគឺ​អាច​ជួល​បាន​ពី ៥០០ ដុល្លារ ទៅ ២,៥០០ ដុល្លារ​ក្នុង​មួយខែ អាស្រ័យ​ទៅតាម​ទីតាំង​ផ្សេងៗ​គ្នា នៅក្នុង​តំបន់​កណ្តាល​ក្រុង​។ អត្រា​ជួល​ប្រចាំឆ្នាំ អាច​ទទួលបាន​ពី ៨ ទៅ ១០ ភាគរយ​ក្នុង​មួយឆ្នាំ​។​
 
៨. ចំណាយ​លើ​ថ្លៃ​ជួលជុល​តិច​
​ខុន​ដូ មិន​ទាមទារ​ការជួសជុល​ច្រើន ដូច​ប្រភេទ​ផ្ទះ​ផ្សេងៗ​ទៀត​នោះទេ​។ ក្នុងករណី​ដែល​តម្រូវ​ឲ្យ​មានការ ជួសជុល​បន្ដិចបន្ដួច ក្រុមហ៊ុន​គ្រប់គ្រង​អគារ​នោះ នឹងធ្វើ​ជូន​អ្នក ឬ​ករណីខ្លះ អ្នក​ត្រូវតម្រូវ​ឲ្យ​បង់ថ្លៃ​ជួសជុល​បន្ដិចបន្ដួច​តែប៉ុណ្ណោះ​។​
 
៩. យូ​នី​ត​ខុន​ដូ​មានតម្លៃ​សមរម្យ​
​យូ​នី​ត​ខុន​ដូ​មួយចំនួន​នៅមាន​តម្លៃ​ទាប បើ​ធៀប​ជាមួយនឹង​ប្រភេទ​ផ្ទះ​សង់​ផ្ទាល់​ជាប់​ដី​។ ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ នៅមាន​តម្លៃ​សមរម្យ​បើ ប្រៀបធៀប​ជាមួយ​ទីក្រុង​ផ្សេងៗ​នៅក្នុង​តំបន់​។ អ្នក​អាច​រក​ទិញ​ខុន​ដូ​មាន​បន្ទប់​គេង​មួយ​ដោយមាន​តម្លៃ​ចាប់ពី ៦​ម៉ឺន​ដុល្លារ ឬ ថ្លៃ​ជាងនេះទៀត​ចាប់ពី ១០​ម៉ឺន​ដុល្លារ​ឡើង សម្រាប់​ខុន​ដូ​មាន​ទីតាំង​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​កណ្ដាល​ទីក្រុង ឬ​ក្នុង​ខណ្ឌ​មួយចំនួន ដូចជា ចំការមន ដូនពេញ និង​ជ្រោយចង្វារ​។​
 
១០. ភាពបត់បែន​
​ខុន​ដូ​ផ្តល់ជូន​ភាពងាយស្រួល និង​ភាពបត់បែន​ក្នុងការ​រស់នៅ បើ​ប្រៀបធៀប​ជាមួយ​ផ្ទះ​សង់​ជាប់​ផ្ទាល់​ដី​។ ដំណើរកា​នៃ​ការទិញ​ខុន​ដូ​មាន​ភាព​ឆាប់រហ័ស​ជាង ហើយ​អ្នក​អាចមាន​ជម្រើស​ច្រើន ជាមួយ​ការផ្ដល់ជូន​នូវ​តម្លៃ​ផ្សេងៗ​គ្នា​៕
(​អត្ថបទ​ពាណិជ្ជកម្ម​)
 


© រក្សាសិទ្ធិដោយ thmeythmey.com