ជាតិ
សង្គមជាតិ
លោក​បណ្ឌិត​សាស្ត្រាចារ្យ អ៊ុង ជិន​ណា​រី អ្នកនិពន្ធ​បទ​ភ្លេងខ្មែរ​អាមេរិកាំង ទទួលបាន​កិត្តិយស​ខ្ពស់​
29, Feb 2020 , 5:30 pm        
រូបភាព
ដោយ: VOA
បណ្ឌិត្យសភា​អាមេរិកាំង​សម្រាប់​សិល្បៈ​និង​អក្សរ ឬ American Academy of Arts and Letters បានជ្រើសរើស​សមាជិក​ថ្មី​មួយចំនួន​នៅ​ឆ្នាំ​២០២០ ដែល​ក្នុងនោះ​រួមមាន​អ្នកនិពន្ធ​តន្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់​គឺ​លោក​បណ្ឌិត​សាស្ត្រាចារ្យ អ៊ុង ជិន​ណា​រី​។ ការ​ក្លាយជា​សមាជិក​នៃ​បណ្ឌិតសភា​អាមេរិកាំង​នេះ គឺជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​មួយ​ជា​លក្ខណៈ​អន្តរជាតិ​។​
 
​បណ្ឌិត្យសភា​ដ៏​ល្បីល្បាញ​របស់​អាមេរិក​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៨៩៨ ហើយ​គឺជា​សហគមន៍​សិល្បៈ​កំពូល​គួរឱ្យ​គោរព​បំផុត​មួយ​នៅ​សហរដ្ឋអាមេរិក​។ សហគមន៍​នេះ សមាជិក​តែ ២៥០​នាក់​ប៉ុណ្ណោះ ដោយ​រួមមាន​ស្ថាបត្យករ សិល្បករ អ្នកនិពន្ធ​តន្ត្រី និង​អ្នកនិពន្ធ​សៀវភៅ​ឈានមុខ​គេ គ្រប់គ្រង​លើ​ពានរង្វាន់​សិល្បៈ​ចំនួន​៧០ ដើម្បី​«​ជំរុញ ជួយ និង​ទ្រទ្រង់​ឧត្ដមភាព​» ផ្នែក​អក្សរសាស្ត្រ តន្ត្រី និង​សិល្បៈ​ក្នុង​សហរដ្ឋអាមេរិក​។ លោក ចាប ចិ​ត្រា នៃ VOA រាយការណ៍​ពី​ទីក្រុង San Diego រដ្ឋ California​៕
 






© រក្សាសិទ្ធិដោយ thmeythmey.com