ពីនេះ ពីនោះ
ខ្លាឃ្មុំ​ព្រះ​ច័ន្ទ​ទី​បេ ឬ​ខ្លាឃ្មុំ​ខ្មៅ​អាស៊ី​៖ ប្រមាញ់​ចំណី​នៅពេល​យប់ ដេក​ពេល​ថ្ងៃ​
29, Feb 2020 , 3:30 pm        
រូបភាព
  ​ខ្លាឃ្មុំ​ព្រះ​ច័ន្ទ​ទី​បេ ខ្លាឃ្មុំ​ខ្មៅ​អាស៊ី​។ រូបភាព​៖ Art G.
​ខ្លាឃ្មុំ​ព្រះ​ច័ន្ទ​ទី​បេ ខ្លាឃ្មុំ​ខ្មៅ​អាស៊ី​។ រូបភាព​៖ Art G.
ដោយ: ថ្មីៗ
 
​ជាទូទៅ​វ​ត្រូវបាន​គេ​ស្គាល់​ថា ជា​ខ្លាឃ្មុំ​ព្រះ​ច័ន្ទ​ទី​បេ ឬ​ខ្លាឃ្មុំ​ខ្មៅ​អាស៊ី នេះ មានឈ្មោះ​វិទ្យាសាស្ត្រ Selenarctos thibetanus  វា​មាន​បន្ទាត់​រាង​ចំណិត​លោក​ខែ​ពណ៌​លឿង ពាស​នៅលើ​ទ្រូង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ដាក់ឈ្មោះ​វា​ថា ខ្លាឃ្មុំ​ព្រះ​ច័ន្ទ​។



គួរ​ឲ្យ​សោកស្តាយ ដោយសារ​តែមាន​តម្រូវការ​ខ្ពស់​នូវ​ប្រមាត់​របស់​វា សម្រាប់​ធ្វើជា​ឱសថ​បុរាណ​តាម​ការ​តាម​ជំនឿ​តៗ​គ្នា ខ្លាឃ្មុំ​ខ្មៅ ដ៏​ប្លែក​នេះ តែងតែ​ត្រូវបាន​គេ​ធ្វើការ​ប្រមាញ់​ដោយ​ខុសច្បាប់ និង​ចាប់​យកទៅ​ឃុំ​ទុក ក្នុងស្ថានភាព​គួរឱ្យ​អាណោច​អ​ធ័​ម​បំផុត​។ ជា​លទ្ធផល អង្គការ​សហភាព​អន្តរជាតិ សម្រាប់​ការអភិរក្ស​ធម្មជាតិ (IUCN) បាន​ចុះបញ្ជី ខ្លាឃ្មុំ​ខ្មៅ​ជា​ប្រភេទ «​ងាយ​រងគ្រោះ​» និង​ឈានទៅរក​ការ​ផុត​ពូជ ។ ខ្លាឃ្មុំ​ខ្មៅ​អាស៊ី ធំ​លូតលាស់​នៅតាម​តំបន់ភ្នំ​ដែលមាន​ព្រៃ​ក្រាស់ និង​តំបន់​សំណើម​ត្រូ​ពិ​ក​។ គេ​ឃើញ​វា​រស់នៅ​ទូទាំង​អាស៊ី​ខាងត្បូង ក៏ដូចជា​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ចិន ជប៉ុន តៃវ៉ាន់ កូរ៉េ និង​ផ្នែក​មួយចំនួន​នៃ​ស៊ី​បេ​រី​។​
 
​គួរ​ឲ្យ​ងឿងឆ្ងល់​ណាស់ ដែល​ខ្លាឃ្មុំ​ខ្មៅ​ទាំងនេះ​អាច​ឡើង និង​លូតលាស់​ធំធាត់ នៅ​ទីកន្លែង​ដែលមាន​កម្ពស់​រហូតដល់ ១៣,០០០ ហ្វី​ត​! (​ប្រហែល ៣,៩៦២.៤​ម៉ែត្រ​)​។ ខ្លាឃ្មុំ​ខ្មៅ​ត្រូវបាន​គេ​ជឿថា ជា​សត្វ​រាត្រីចរ​ដោយសារ​វា​ប្រមាញ់​ចំណី​នៅពេល​យប់ ដោយ​ពន្លឺព្រះច័ន្ទ និង​ចំណាយពេល​ភាគច្រើន​ក្នុងពេល​ថ្ងៃ ដេក​នៅក្នុង​រូងភ្នំ ឬ​ប្រហោង​ដើមឈើ​៕

ដោយ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ

© រក្សាសិទ្ធិដោយ thmeythmey.com