ជាតិ
សង្គមជាតិ
បឹង​យ៉ាក​អោម យ៉ាក​កា​រ៉ា នៅ​ខេត្តរតនគិរី ក្លាយជា​តំបន់ការពារទេសភាព​
29, Feb 2020 , 6:59 pm        
រូបភាព
តំបន់បឹងយ៉ាកអោម យ៉ាកការ៉ា ក្នុងស្រុកលំផាត់  (រូបពីក្រសួងបរិស្ថាន)
តំបន់បឹងយ៉ាកអោម យ៉ាកការ៉ា ក្នុងស្រុកលំផាត់ (រូបពីក្រសួងបរិស្ថាន)
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​បឹង​យ៉ាក​អោម យ៉ាក​កា​រ៉ា ដែលមាន​ផ្ទៃដី​ជាង​១៣០​ហិកតា ស្ថិតនៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី ជា​តំបន់ការពារទេសភាព​។ នេះ​បើតាម​ការ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២៦ កុម្ភៈ​។

 
​អនុ​ក្រឹ​ត​ដដែល ឲ្យ​ដឹងថា​ការបង្កើត​តំបន់ការពារទេសភាព​ថ្មី​នេះ មាន​គោលដៅ​ធានា​ការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ និង​វប្បធម៌ ក៏ដូចជា​ថែរក្សា​ការពារ​លំនឹង​បរិស្ថាន និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​ផងដែរ​។ ទន្ទឹមនឹងនេះ តំបន់ការពារទេសភាព​នេះ នឹង​រួមចំណែក​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។ វា​ក៏​ផ្នែក​មួយ លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សា​ធាណរ​ជន ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។ 
 
​រក្សា​ការពារ​វប្បធម៌ ប្រពៃណី ការអភិវឌ្ឍន៍ និង​សារៈសំខាន់​ផ្នែក​វប្បធម៌​របស់​សហគម​ន៍​មូលដ្ឋាន ព្រមទាំង​បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់ការពារធម្មជាតិ សម្រាប់​ប្រយោជន៍​សង្គមជាតិ​គ្រប់​ជំនាន់​។ នេះ​បើតាម​អនុ​ក្រឹ​តរបស់​រាជរដ្ឋាភិបាល​៕

Tag:
 តំបន់ការពារទេសភាព​
 ​ បឹង​យ៉ាក​អោម យ៉ាក​កា​រ៉ា​
 ​ រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com