COVID-19
អន្តរជាតិ
​កាតា ជា​ប្រទេស​ទី​៥៨​ដែល​រកឃើញ​អ្នក​ឆ្លង COVID-19
29, Feb 2020 , 10:00 pm        
រូបភាព
លោកស្រី Hanan Mohamed Al Kuwari រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈកាតា
លោកស្រី Hanan Mohamed Al Kuwari រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈកាតា
ដោយ: រួបរួម
​កាតា ក្លាយជា​ប្រទេស​ទី​៥៨​លើ​ពិភពលោក​ដែល​តេស្ត​ឃើញ​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ សម្រាប់​តួលេខ​ទាំង​៥៨​ប្រទេស  ករណី​នៅ​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ ត្រូវបាន​ក្នុង​ក្របខណ្ឌ​ប្រទេស ខណៈ​ករណី​អង់គ្លេស អៀរ​ឡង់​ខាងជើង និង​វេ​លស៍ ស្ថិតក្នុង​តួលេខ​របស់​ចក្រភព​អង់គ្លេស​តែមួយ​។​



​យោងតាម​ក្រសួង​សុខភាព​សាធារណៈ​កាតា អ្នកជំងឺ​ជា​បុរស​កាតា​វ័យ​៣៦​ឆ្នាំ​ម្នាក់ ដែល​ទើប​ត្រឡប់​ពី​ប្រទេស​អ៊ីរ៉ង់​។ គាត់​ស្ថិត​ក្នុងចំណោម​មនុស្ស​ជាច្រើន​ដែល​ត្រូវបាន​ជម្លៀស​តាម​យន្តហោះ​ពិសេស​របស់​រដ្ឋាភិបាល ហើយ​ត្រូវ​បានដាក់​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​។ បច្ចុប្បន្ន​សុខភាព​អ្នកជំងឺ​មិនមាន​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ឡើយ​។​

​ប្រទេស​៥៧​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន​។​
 n
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ និង​ម៉ូ​ណា​កូ​។

​ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីស្រាអែល ហ្ស​ក​ហ្ស៊ី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី នី​ហ្សេ​រី​យ៉ា ប្រេ​ស៊ី​ល នូ​វែ​ល​សេ​ឡង់ អា​ស៊ែ​បៃ​ហ្ស​ង់ និង​ម៉ិ​ក​ស៊ិ​ក​៕


© រក្សាសិទ្ធិដោយ thmeythmey.com