COVID-19
អន្តរជាតិ
អាមេរិក​មាន​ករណី​ស្លាប់​ដំបូង​ដោយសារ COVID-19
01, Mar 2020 , 6:30 am        
រូបភាព
ដោយ: រួបរួម
​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក (U.S.CDC)បានប្រកាស​ពី​ករណី​ស្លាប់​ដំបូង​នៅ​សហរដ្ឋអាមេរិក ដោយសារ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ អ្នក​ដែល​បាន​ស្លាប់​គឺជា​បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​នៅ​រដ្ឋ​វ៉ាស៊ីនតោន មិនមែនជា​ស្ត្រី​ដូចដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​មុន​នោះឡើយ​។​



​រដ្ឋ​វ៉ាស៊ីនតោន បានប្រកាស​ពី​ការរកឃើញ​បី​ករណី​ដំបូង ដែល​ក្នុងនោះ មាន​១​ករណី​ដែល​បាន​ស្លាប់ រីឯ​២​ករណី​ទៀត មាន​អ្នកបម្រើ​ផ្នែក​សុខាភិបាល​ម្នាក់ និង​អ្នកជំងឺ​ម្នាក់​ដែលមាន​ទំនាក់ទំនង​គ្នា​។ ភ្លាមៗ អភិបាលរដ្ឋ​វ៉ាស៊ីនតោន លោក Jay Inslee បានប្រកាស​រដ្ឋ​ក្នុងស្ថានភាព​អាសន្ន​។​

​គិត​មក​ត្រឹម​ពេលនេះ សហរដ្ឋអាមេរិក មានការ​ឆ្លង​៦៨​ករណី ក្នុងនោះ​៧​ករណី​បានជា​សះស្បើយ និង​ស្លាប់​១​ករណី​។ អាមេរិក​ក្លាយជា​ប្រទេស​ទី​៨ដែលមាន​អ្នកស្លាប់​ដោយសារ COVID-19 ក្រៅពីនោះ​មាន​ចិន ២៨៣៨​នាក់​, អ៊ីតាលី ២៩នាក់ កូរ៉េខាងត្បូង ១៧​នាក់​, អ៊ីរ៉ង់ ៤៣​នាក់ ជប៉ុន ៥​នាក់ និង​នៅ​នាវា Diamond Princess ៦​នាក់ បារាំង​២​នាក់ និង​ហ្វីលីពីន​១​នាក់​៕



© រក្សាសិទ្ធិដោយ thmeythmey.com