COVID-19
អន្តរជាតិ
COVID-19 ឆ្លង​ដល់​៦១​ប្រទេស​ហើយ ក្រោយ​អៀរ​ឡង់ និង​លុច​សំបួ រកឃើញ​ករណី​ដំបូង​
01, Mar 2020 , 7:10 am        
រូបភាព
លោកស្រី Paulette Lenert រដ្ឋមន្ត្រីសុខាភិបាលលុចសំបួ ធ្វើសន្និសីទសារព័ត៌មាន។ រូបថត RTL
លោកស្រី Paulette Lenert រដ្ឋមន្ត្រីសុខាភិបាលលុចសំបួ ធ្វើសន្និសីទសារព័ត៌មាន។ រូបថត RTL
ដោយ: រួបរួម
សាធារណរដ្ឋ​អៀរ​ឡង់ និង​លុច​សំបួរ ទើប​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) លើកដំបូង​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន ដែល​ធ្វើ​ចំនួន​ប្រទេស​ដែល​ឆ្លង​នៅលើ​ពិភពលោក ឡើងដល់​៦១​ប្រទេស ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១ ខែ​មិនា នេះ​។ ករណី​នៅ​ចិន ត្រូវបាន​រាប់បញ្ចូល​ទាំង​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ រីឯ​នៅ​ចក្រភព​អង់គ្លេស មាន​អង់គ្លេស អៀរ​ឡង់​ខាងជើង និង​វេ​លស៍​។​



​នៅ​អៀរ​ឡង់ អង្គភាព​សុខភាព​សាធារណៈ បានប្រកាស​ពី​ការរកឃើញ​ករណី COVID-19 ដំបូង ដែលជា​បុរស​ម្នាក់ ធ្លាប់មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅកាន់​ភាគ​ខាងជើង​អ៊ីតាលី តំបន់​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​

​ដូចគ្នា​ផងដែរ នៅ​លុច​សំបួ រដ្ឋមន្ត្រី​សុខាភិបាល បាន​អះអាងថា អ្នកជំងឺ COVID-19 ដំបូង​នោះ ជា​បុរស​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់ ដែល​ទើប​ត្រឡប់​ពី​អ៊ីតាលី ដោយ​ឆ្លងកាត់​ក្រុង Charleroi ប្រទេស​បែលហ្ស៊ិក​។​
​ប្រទេស​៥៩​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖
-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ អ៊ីស្រាអែល កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា អា​ស៊ែ​បៃ​ហ្ស​ង់​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ និង​ហ្ស​ក​ហ្ស៊ី​។

​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​
​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​។​
​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​។​
​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​៕


© រក្សាសិទ្ធិដោយ thmeythmey.com