COVID-19
អន្តរជាតិ
អូស្ត្រាលីមានអ្នកស្លាប់ដំបូងដោយសារ COVID-19 ដែលជាអតីតអ្នកដំណើរនៅ Diamond Princess បរិវេណមន្ទីរពេទ្យ Sir Charles Gairdner Hospital នៅក្រុង Perth ដែលមានអ្នកស្លាប់ដោយសារ COVID-19 ដំបូងនៅអូស្ត្រាលី។ រូបថត AAP
× អូស្ត្រាលី បានប្រកាសពីករណីស្លាប់ដំបូងដោយសារកូរ៉ូណាវីរុស (COVID-19) ដែលអតីតអ្នកដំណើរអាយុ៧៨ឆ្នាំម្នាក់ពីនាវា Diamond Princess។ នេះបើយោងតាមការផ្សាយរបស់ The West Australian។
អ្នកជំងឺជាជនជាតិអូស្ត្រាលីដែលរស់នៅភាគខាងលិចអូស្ត្រាលីនោះ។ គាត់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sir Charles Gairdner ក្នុងក្រុង Perth ហើយបានស្លាប់នារាត្រីឈានចូលថ្ងៃទី១ ខែមីនា នេះ។
អូស្ត្រាលីមានករណីឆ្លងចំនួន២៥ ក្នុងនោះ១៥នាក់ បានជាសះស្បើយ តែ១នាក់បានស្លាប់។
អូស្ត្រាលី ជាប្រទេសទី៩ ដែលមានករណីស្លាប់ បន្ទាប់ពីអាមេរិក។ បច្ចុប្បន្នអ្នកស្លាប់មាន២៩៧៩នាក់ ដោយភាគច្រើនបំផុតនៅចិន បន្ទាប់មកមាន កូរ៉េខាងត្បូង អ៊ីតាលី ជប៉ុន (រួមទាំងនៅនាវា Diamond Princes) អ៊ីរ៉ង់ បារាំង និងហ្វីលីពីន៕
© រក្សាសិទ្ធិដោយ thmeythmey.com