ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃ ជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងាររដ្ឋបាលខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២០
01, Mar 2020 , 9:43 am        
រូបភាព
រូបពីក្រសួងមហាផ្ទៃ
រូបពីក្រសួងមហាផ្ទៃ
ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ជ្រើសរើស​សិស្ស និស្សិត ទាំង​ពីរភេទ​ចំនួន​១០​រូប ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រាប់​ឆ្នាំ​២០២០​។​

 
​សេចក្ដីជូនដំណឹង​រប​ស់​អភិបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា បេក្ខជន​ទាំង​១០​នាក់ ដែល​ត្រូវ​ជ្រើសរើស ក្នុងនោះ​បេក្ខជន​៦​នាក់ ត្រូវ​ចូល​បម្រើការ​នៅ​សាលាខេត្ត​ព្រះសីហនុ និង​បេក្ខជន​៤​នាក់​ទៀត​ត្រូវ​ទៅ​បម្រើការ​នៅ​សាលាក្រុង​កោះរ៉ុង​។ 
 
​ក្នុងការ​ប្រឡង​នេះ បេក្ខជន​ត្រូវមាន​សញ្ជាតិ​ជា​ខ្មែរ និង​ត្រូវមាន​សញ្ញាបត្រ​ទុតិយភូមិ​។ បេ​ក្ខ​ដែលមាន​សញ្ញាបត្រ​បរិញ្ញាបត្រ ត្រូវមាន​អាយុ​៣៥​ឆ្នាំ បើ​បេក្ខជន​មាន​អាយុ​៤០​ឆ្នាំ ត្រូវមាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់​ផងដែរ​។ សម្រាប់​មន្ត្រីរាជការ​ដែល​ផ្ទេរ​ក្របខណ្ឌ ត្រូវមាន​ការយល់ស្រប​ពី​ប្រធាន និង​មន្ត្រី​ដែលមាន​សញ្ញាបត្រ​បណ្ឌិត ត្រូវបាន​លើកលែង​ចំពោះ​អាយុ​។ ប្រឡង​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ និង​ប្រឡង​ទៅលើ​វិញ្ញាសា ចំណេះដឹង​ទូទៅ ភាសា​អង់គ្លេស និង​មុខជំនាញ​។ នេះ​បើតាម​ក្រសួងមហាផ្ទៃ​។​
 
​សម្រាប់​បេ​ក្ខ​ដែលមាន​ចំណាប់អារម្មណ៍​អាចដាក់​ពាក្យ​ចុះឈ្មោះ នៅ​ទីចាត់ការ​ធនធានមនុស្ស ខេត្ត​ព្រះសីហនុ ឲ្យ​បាន​មុន​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​។ សម្រាប់​ព័ត៌មាន​ប​ន្ធែ​ម​បេក្ខជន​អាចទាក់ទង​ទៅតាម​រយៈ​ទូរ​សព្ទ​លេខ ០១១ ៣៤៥ ៦៤០ ឬ ០១៦ ៣៧៥ ៤៩៨​៕

 

Tag:
 ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com