អត្ថបទពាណិជ្ជកម្ម
អេ​ម​ហ្មង​! មី​គាវ​គោក​ទាខ្វៃ​ល្បី​ឆ្ងាញ់​អស់ទាស់ សម្រាប់​ខែ​ថ្មី​នៅ​ផាក​កាហ្វេ​
01, Mar 2020 , 10:44 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ផាក​កាហ្វេ​មិន​ត្រឹមតែ​ជា​ភោជនីយដ្ឋាន​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​លើ​អាហារ​ដែល​គ្មាន​ប៊ីចេង និង​គុយទាវ​កាហ្វេ​ទេ តែ​ផាក​កាហ្វេ​តែងតែមាន​មុខម្ហូប​អាហា​រ​ថ្មីៗ រសជាតិ​ឈ្ងុយឆ្ងាញ់​ថ្មី​ជានិច្ច ដើម្បី​កុំឱ្យ​អតិថិជន​ដែល​គាំទ្រ​ផាក​កាហ្វេ​មាន​អារ​ម្ម​ណ៌​ជិនណាយ​ជាមួយ​រសជាតិ​នៃ​មុខ​របស់​ផាក​កាហ្វេ​។​
​ភោជនីយដ្ឋាន​ផាក​កាហ្វេ មាន​ចេញលក់​មុខម្ហូប​ថ្មី រសជាតិ​ថ្មី ឈ្ងុយឆ្ងាញ់​ប្លែក​មាត់ ដែល​លោកអ្នក​មិនអាច​បំភ្លេចបាន​នោះ​គឺ «​មី​គាវ​គោក​ទាខ្វៃ​ទឹកឃ្មុំ​»  សុទ្ធតែ​គ្រឿងផ្សំ​ឆ្ងាញ់ៗ​ក្នុង​ចាន​តែមួយ​តែម្តង​!  មាន​ទាំង​មីគោក​ដ៏​ឈ្ងុយឆ្ងាញ់ សាច់​ទាខ្វៃ​សុទ្ធ ដែលមាន​រសជាតិ​ជាប់ចិត្ត និង​គាវ​បំពង​ស្រួយខ្ញោក​តែម្តង​! បន្ទាប់ពី​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ពី​ចុងភៅ​ដ៏​ចំណាន​របស់​ផាក​កាហ្វេ ដែលមាន​បទពិសោធន៍​ជា​យូរ​ឆ្នាំ ។ អ្វីដែល​ពិសេស​សម្រាប់​អាហារ​ថ្មី​នេះ​គឺ ៖ ទឹក​ស៊ុប មី​គាវ​គោក​ទាខ្វៃ​ទឹកឃ្មុំ បាន​ផ្សំ​គ្រឿង​យ៉ាង​ពិសេស ជាមួយ​គ្រឿងផ្សំ​រសជាតិ​ស្រស់ៗ ពី​ធម្មជាតិ​, ទឹក​ស៊ុប​បានកំណត់​ភ្លើង​ក្នុងការ​រំងាស់​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​មិន​ប្រើ​ប៊ីចេង ជាមួយ​សរសៃ​មី​បំពង​ដ៏​ទន់ល្មើយ ដែល​ផលិត​ពី​អង្ករ​ធម្មជាតិ និង​ស៊ុតមាន់​ជាមួយ​ការផលិត​ប្រកបដោយ​អនាម័យ គ្មាន​ប្រើ​សារធាតុ​ពណ៌ ឬ​ក្លិន​។ 

  
​ឆ្ងាញ់​លើសពីនេះ​ដុំ​គាវ​នីមួយៗ គឺ​បាន​វេច​ខ្ចប់​ជាមួយ​ស្នូល​គាវ​ដែល​ផ្សំ​ជាមួយ​សាច់ជ្រូក​ចិញ្ច្រាំ បង្គា​ស្រស់ៗ​ចិញ្ច្រាំ បង្គា​ក្រៀម​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ដាក់​រួមគ្នា​ក្នុង​ចាន​តែមួយ ជាមួយ​សាច់​ទាខ្វៃ​ដែលមាន​គ្រឿងផ្សំ​ពិសេស​របស់​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​ផាក​កាហ្វេ​។ លោកអ្នក​អា​ចរក​ទទួលទាន​បាន​គ្រប់ពេល នៅ​គ្រប់​សាខា​នៃ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​ទាំងអស់ ដោយ​លើកលែងតែ​ផាក​កាហ្វេ​ក្នុង​ព្រលានយន្តហោះ​ភ្នំពេញ​តែប៉ុណ្ណោះ​។​
 
​កាន់តែ​ពិសេស​ហើយ​កាន់តែ​ចំណេញ​!​ជាពិសេស​រាល់ពេល​កា​រក​ម្ម៉​ង «​មី​គាវ​គោក​ទាខ្វៃ​ទឹកឃ្មុំ  » លោកអ្នក​គ្រាន់តែ​ចំណាយ​ត្រឹមតែ $2.50​ទៀត និង​ទទួលបាន​ចៃ​យ៉​បំពង​ស្រួយៗ ១​ចាន និង​កាហ្វេ​ភ្នំពេញ​១​កែវ​ទៀតផង​។​

  
​គួរ​រំលឹក​ផងដែរ​ថា បើ​និយាយ​ពី​ម្ហូបអាហារ​សុខភាព​ពិសេស​រសជាតិ​ឈ្ងុយឆ្ងាញ់​ដោយ​មិនចាំបាច់​ប្រើ​ប៊ីចេង​នោះ លោកអ្នក​តែងតែ​នឹក​ដល់​ផាក​កាហ្វេ​មុនគេ ដែលជា​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយ មាន​ភាពល្បីល្បាញ មិន​ចាញ់​ភោជនីយដ្ឋាន​ម៉ាក​ក្រៅ​ស្រុក​នោះឡើយ​។ ភោជនីយដ្ឋាន​ផាក​កាហ្វេ​តែងតែ​គិតគូរ​ដល់​សុខភាព​របស់​អតិថិជន​ជា​ចម្បង ដោយ​ប្តេជ្ញា​មិន​ប្រើប្រាស់​ប៊ីចេង ដើម្បី​បង្កើន​រសជាតិ​នៃ​មុខម្ហូប​ឡើយ​៕
 
​សម្រាប់​សេវា​ដឹក​ជូន​ដល់ទី​កន្លែង​ទូរ​សព្ទ័​លេខ ០២៣ ៩២០ ៩២០ 
 






(អត្ថបទពាណិជ្ជកម្ម)
 


Tag:
 Park Cafe
© រក្សាសិទ្ធិដោយ thmeythmey.com