ជាតិ
នយោបាយជាតិ
លោក សុខ ឥសាន៖ ការដ្ឋានស្នាក់ការកណ្ដាលCPP ដែលឆេះនោះ មិនរងការខូចខាតធ្ងន់ធ្ងរទេ
×
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា ការដ្ឋានស្នាកោ់ះការកណ្ដាលគណបក្សប្រជាជន ដែលបានឆេះកាលពីថ្ងៃទី២៩ កុម្ភៈនោះ មិនរងការខូចខាតធ្ងន់ធ្ងរនោះទេ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សុខ ឥសាន បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យឆេះការដ្ឋានស្នាក់ការបក្សនោះ គឺមកពីការធ្វេសប្រហែសរបស់ជាងផ្សាដែក ដែលបានធ្វើធ្លាក់កម្ទេច ឬអាចម៍ផ្សាទៅចំកំណាត់ ដែលបង្កឱ្យមានភ្លើងឆាបឆេះតែម្ដង។ ប៉ុន្តែករណីភ្លើងឆេះនោះ ត្រូវបានពន្លត់ភ្លាមៗទាន់ពេលវេលា។
«វាគ្មានការខូចខាតអ្វីធ្ងន់ធ្ងរឡើយ គឺខូចខាតតែសម្ភារសំណងរបស់ជាងប៉ុណ្ណោះ ចំណែកឯកសាររបស់គណបក្សគឺមិនមានការឆេះខូចខាតទេ ព្រោះគណបក្សបានរើសចេញតាំងពីយូរហើយ គឺជាង១ឆ្នាំមុន»។ នេះជាការបញ្ជាក់របស់លោក សុខ ឥសាន។
បើតាមអ្នកនាំពាក្យរូបនេះ គម្រោងសាងសង់ស្នាក់ការកណ្ដាលគណបក្សប្រជាជន គ្រោងនឹងបញ្ចប់ ហើយសម្ពោធ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២០ខាងមុខ។ គម្រោងសាងសង់ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជានេះ ចំណាយថវិកាចន្លោះពី៣០ទៅ៤០លានដុល្លារអាមេរិក។ នេះជាការបញ្ជាក់របស់លោក សុខ ឥសាន៕
Tag:
CPP
សុខ ឥសាន
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com