ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«​មើម​តូច​, ស្លឹក​-​រូបរាង​មិនល្អ​» តែ​ជា​បន្លែ​ធម្មជាតិ​ដាំ​ដុះ​ដោយ​ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី​ ​
01, Mar 2020 , 3:55 pm        
រូបភាព
ដោយ:
មណ្ឌលគិរី​៖ រៀងរាល់​ព្រឹក ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច នៅ​ខេត្តមណ្ឌលគិរី តែងតែ​ប្រមូល​បន្លែ​ផ្លែឈើ​ធម្មជាតិ ដែល​ពួកគាត់​ដាំ​ដុះ​ដោយ​ផ្ទាល់ដៃ យកមក​ដាក់លក់​នៅក្នុង​ផ្សារ​ជនជាតិដើម​ភាគតិច នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ និង​ខ្លះទៀត​ដែលមាន​បន្លែ​ផ្លែឈើ​ច្រើន ក៏បាន​បោះ​ដុំ​ឲ្យ​អាជីវករ​ខ្មែរ​ដែល​លក់​បន្លែ​ផ្លែឈើ​ប្រចាំ​នៅក្នុង​ផ្សារ​នេះ​ផងដែរ​។ បើទោះជា ដាក់លក់​នៅក្រោម​ស្លាក​ផ្សារ​ជនជាតិដើម​ក៏ពិតមែន តែ​អាជីវករ​មួយចំនួន​ដែល​ទិញ​បន្លែ​ធម្មជាតិ​ផ្ទា​ល់ពី​ជន​ជ​តិ​ដើម​ភាគតិច​មក​លក់​បន្ត បាន​ឲ្យ​ដឹងថា បន្លែ​ធម្មជាតិ​របស់​ពួកគាត់​មិនមាន​ច្រើន និង​មិនមាន​គ្រប់​ប្រភេទ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​អ្នក​បរិភោគ​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ អាជីវករ​បាន​ទិញ​បន្លែ​ធម្មជាតិ​បន្ថែម​ដែល​ពលរដ្ឋ​ខ្មែរ​ដាំ​ដុះ​នៅ​មណ្ឌលគិរី និង​បន្លែ​ផ្លែឈើ​មួយចំនួនទៀត គឺ​ត្រូវ​នាំចូល​ពី​ភ្នំពេញ និង​ប្រទេស​វៀតណាម​។



​កញ្ញា ម៉ែល ស្រី​ពិ ជនជាតិដើម​ភាគតិចទំពួន និង​ជា​មេ​ចុងភៅ​នៅ​អាហារ​ដ្ឋា​ន​ជនជាតិដើម​ភាគតិច ក្នុង​ខេត្តមណ្ឌលគិរី ដែល​តែងតែ​មក​ទិញ​បន្លែ​នៅ​ផ្សារ​ជនជាតិដើម​ភាគតិច នៃ​ក្រុង​សែន​មនោ​រម្យ​នេះ បាន​ប្រាប់ ThmeyThmey 25 ថា ៖«​បន្លែ​ធម្មជាតិ​របស់​បងប្អូន​ជាតិ​ដើម​ភាគតិច​នៅទីនេះ​មិន​សម្បូរ​ទេ យើង​អាច​មើល​ដឹងថា ជា​បន្លែ​មិន​ប្រើ​ថ្នាំ​គីមី តែ​មិន​ប្រាកដ​១០០​ភាគរយ​ទេ​។ បន្លែ​របស់​ពួកគាត់ គឺមាន​មើម​តូចៗ និង​រូបរាង​មិនល្អ ដូច​បន្លែ​គីមី​ទេ ហើយ​ខ្ញុំ​តែងតែ​ទិញ​បន្លែ​នេះ​ពី​ម៉ូយ​របស់ខ្ញុំ ទើបបាន​បន្លែ​ធម្មជាតិ​»​។​

សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៅ​ផ្សារ​ជនជាតិដើម​ភាគតិច​នៃ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ដូចតទៅ​៖
































© រក្សាសិទ្ធិដោយ thmeythmey.com