COVID-19
អន្តរជាតិ
អា​មេ​នី ជា​ប្រទេស​ទី​៦២​ដែល​រកឃើញ​ករណី​ឆ្លង COVID-19
01, Mar 2020 , 7:15 pm        
រូបភាព
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលអាមេនី លោក Arsen Torosyan។ រូបថត Public Radio of Armenia
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលអាមេនី លោក Arsen Torosyan។ រូបថត Public Radio of Armenia
ដោយ: រួបរួម
អា​មេ​នី បាន​តេស្ត​ឃើញ​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស (COVID-19) លើ​ជនជាតិ​អាមេរិក​ម្នាក់​នៅ​ក្រុង Tsakhakadzor នា​ថ្ងៃទី​១ ខែមីនា នេះ​។ ករណីនេះ នាំ​ឲ្យ​អា​មេ​នី ក្លាយជា​ប្រទេស​ទី​៦២ ដែល​រកឃើញ​ករណី​ឆ្លង COVID-19​។ នៅ​ចិន ចំនួន​ត្រូវ​រាប់បញ្ចូល​ទាំង​ករណី​នៅ​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ខណៈ​ចក្រភព​អង់គ្លេស មាន​អង់គ្លេស អៀរ​ឡង់​ខាងជើង និង​វេ​លស៍​។​



​យោងតាម​ការផ្សាយ​រប​ស់ Public Radio of Armenia រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Arsen Torosyan បាន​អះអាងថា បុរស​អាមេរិក​វ័យ​២៩​ឆ្នាំ​រូបនោះ ធ្វើដំណើរ​ពី​ក្រុង​តេ​ហេ​រ៉ង់ ទៅកាន់​ក្រុង Yerevan ជាមួយ​ភរិយា​ខ្លួន​រួមជាមួយ​ពលរដ្ឋ​អា​មេ​នី​ជាច្រើន​នាក់​ទៀត​។​

​ភរិយា​របស់គាត់​តេស្ត​អវិជ្ជមាន តែ​ក្រោយ​ការរកឃើញ​ករណី​ឆ្លង​ដំបូង រដ្ឋាភិបាល​អា​មេ​នី បាន​ចាត់​វិធាន​ច​ត្តា​ឡី​ស័ក ដោយ​ដាក់​មនុស្ស​ជាង​៣០​នាក់ ឲ្យ​នៅ​ដាច់ដោយឡែក ដោយសារ​ពួកគេ​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​។​

​ប្រទេស​៦១​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖
-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ អ៊ីស្រាអែល កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា អា​ស៊ែ​បៃ​ហ្ស​ង់​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ ហ្ស​ក​ហ្ស៊ី អៀរ​ឡង់ និង​លុច​សំបួ​។

​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​
​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​។​
​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​។​
​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​៕


© រក្សាសិទ្ធិដោយ thmeythmey.com