COVID-19
អន្តរជាតិ
COVID-19 ឆ្លង​ដល់​៦៤​ប្រទេស​ក្រោយ​សាធារណរដ្ឋ​ដូ​មី​និក និង​ឆេ​ក រកឃើញ​ករណី​ដំបូង​
01, Mar 2020 , 11:35 pm        
រូបភាព
រដ្ឋមន្ត្រី​សុខាភិបាល​សាធារណរដ្ឋឆេក លោក Adam Vojtech
រដ្ឋមន្ត្រី​សុខាភិបាល​សាធារណរដ្ឋឆេក លោក Adam Vojtech
ដោយ: រួបរួម
សាធារណរដ្ឋ​ឆេ​ក និង​សាធារណរដ្ឋ​ដូ​មី​និក ទើប​ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) នា​ថ្ងៃទី​១ ខែមីនា នេះ ដោយ​ឆែក​មាន​៣​ករណី និង​សាធារណរដ្ឋ​ដូ​មី​និក មាន​១​ករណី​។ មកដល់ពេលនេះ ប្រទេស​សរុប​ឡើងដល់​៦៤​ហើយ ដែលមាន​ករណី​ឆ្លង COVID-19​។ ករណី​នៅ​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ស្ថិតក្នុង​ក្របខណ្ឌ​ប្រទេស​ចិន ខណៈ​អង់គ្លេស អៀរ​ឡង់​ខាងជើង និង​វេ​លស៍ រាប់បញ្ចូល​ក្នុងករណី​រួម​នៅ​ចក្រភព​អង់គ្លេស​។​



​នៅ​សាធារណរដ្ឋ​ឆេ​ក រដ្ឋមន្ត្រី​សុខាភិបាល​លោក Adam Vojtech បាន​អះអាង​ពី​ការរកឃើញ​បី​ករណី​ដំបូង ដោយ​២​ករណី​នៅ​ក្រុង Prague និង​១​ករណី​នៅ​ក្រុង Labem​។ ករណី​ទី​១ គឺ​បុរស​ឆេ​ក​ដែល​បាន​ទៅ​ចូលរួម​សន្តិ​សីទ​នៅ​អ៊ីតាលី ដែល​មិត្ត​របស់​អ្នកជំងឺ​ម្នា​ក់នៅ​អ៊ីតាលី​ផងដែរ​។ ករណី​ទី​២ គឺ​ស្ត្រី​វ័យក្មេង​អាមេរិក​ម្នាក់​ដែល​បាន​សិក្សា​នៅ​ក្រុង Milan ប្រទេស​អ៊ីតាលី ហើយ​បាន​ទៅ Prague ដើម្បី​ទេសចរណ៍​។ រីឯ​ករណី​ទី​៣ គឺ​បុរស​ឆេ​ក​ម្នាក់​ដែល​បាន​ទៅ​លំហែកាយ​ជិះ​ស្គី​នៅ​ក្រុង Veneto ប្រទេស​អ៊ីតាលី​។​

​ដោយឡែក សាធារណរដ្ឋ​ដូ​មី​និក​ក្លាយជា​ប្រទេស​ដំបូង​នៅ​តំបន់​កា​រ៉ា​អ៊ី​ប ដែលមាន​ករណី​ឆ្លង COVID-19​។ រដ្ឋមន្ត្រីក្រសួង​សុខភាព​សាធារណៈ លោក Rafael Sanchez Cardenas បាន​បញ្ជាក់ថា អ្នកជំងឺ​គឺជា​ជនជាតិ​អ៊ីតាលី ដែល​បាន​សម្រាក​ព្យាបាល​នៅ​ពេទ្យ​យោធា Ramon de Lara នៅ​ក្រុង San Isidro​។​
​ប្រទេស​៦២​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖
-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ អ៊ីស្រាអែល កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា អា​ស៊ែ​បៃ​ហ្ស​ង់​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ ហ្ស​ក​ហ្ស៊ី អៀរ​ឡង់ លុច​សំបួ និង​អា​មេ​នី​។

​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​

​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​។​

អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​។​

អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​៕


© រក្សាសិទ្ធិដោយ thmeythmey.com