ជាតិ
សង្គមជាតិ
កម្ពុជា​នាំចេញ​កសិ​ផល​ជាង​១៧៣​ម៉ឺន​តោន ទៅ​ក្រៅប្រទេស នៅត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២០
02, Mar 2020 , 7:59 am        
រូបភាព
រូបពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
រូបពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
​ភ្នំពេញ​៖ គិត​ត្រឹម​ចុងខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ កម្ពុជា​បាន​នាំចេញ​កសិផល​ជាង​១៧៣​ម៉ឺន​តោន ទៅ​ក្រៅប្រទេស ។​ក្នុងនោះ អង្ករ ស្រូវ ដំ​ឡូ​វ​មី ត្រូវបាន​នាំចេញ​ច្រើនជាងគេ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម​ដែល លោក វេ​ង សាខុន រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម បានចេញ​ផ្សារលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។



​លោក វេ​ង សាខុន បាន​បញ្ជាក់ថា កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង​១៣​ម៉ឺន​តោន ដោយ​ក្នុងនោះ​ប្រទេស​ចិន ចំនួន​៥​ម៉ឺន​តោន ,​ទីផ្សារ​អឺរ៉ុប​ជាង​៤​ម៉ឺន​តោន ,​តំបន់​អាស៊ាន​ជាង​២​ម៉ឺន​តោន និង​ប្រទេស​ផ្សេងទៀត​ជាង​១​ម៉ឺន​តោន​។ 
 
​ចំណែក​ស្រូវ កម្ពុជា​បាន​នាំចេញ​ជាង​៥៧​ម៉ឺន​តោន ទៅកាន់​ប្រទេស​វៀតណាម​។ ដោយឡែក​ដំឡូង​មី​ក្រៀម កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង​វៀតណាម ជាង​៦៧​ម៉ឺន​តោន​។ ក្រៅពីនេះ កម្ពុជា​បាន​នាំចេញ​ដំឡូង​ស្រស់ ម្សៅដំឡូង​មី គ្រប់​ស្វាយចន្ទី គ្រាប់ពោត ចេក ផ្លែស្វាយ ម្រេច បន្លែ ដំណាប់​ស្វាយ ជ័រកៅស៊ូ ថ្នាំជក់​ជាដើម ទៅ​ក្រៅប្រទេស​ប្រមាណ​៣៦​ម៉ឹ​ន​តោន​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​៕ 

Tag:
 កសិកម្ម​
  កសិផល​
© រក្សាសិទ្ធិដោយ thmeythmey.com