COVID-19
អន្តរជាតិ
COVID-19៖ សាំង​ម៉ា​រ៉ាំ​ង ប្រទេស​តូច​មួយ​ដែល​ព័ទ្ធ​ដោយ​អ៊ីតាលី មាន​ករណី​ស្លាប់​ដំបូង​
02, Mar 2020 , 7:56 am        
រូបភាព
ដោយ: ថ្មីៗ
លេខាធិការដ្ឋាន​សុខាភិបាល​សាំង​ម៉ា​រ៉ាំ​ង (San Marino) ដែលជា​ប្រទេស​ដ៏​តូច​មួយ​នៅ​កណ្តាល​អ៊ីតាលី បានប្រកាស​ពី​ករណី​ស្លាប់​ដំបូង​លើ​បុរស​អាយុ​៨៨​ឆ្នាំ​ម្នាក់​។ អ្នកជំងឺ​បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ Rimini Infermi កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​



​បើតាម​ទូរទស្សន៍ RTV  San Marino ករណី​ស្លាប់​នេះ ចំពេល​ដែល​សាំង​ម៉ា​រ៉ាំ​ង រកឃើញ​៧​ករណី​ថ្មី​បន្ថែមទៀត​។ បច្ចុប្បន្ន​សាំង​ម៉ា​រ៉ាំ​ង មាន​៨​ករណី និង​ស្លាប់​១​ករណី​ដំ​បួង​៕


© រក្សាសិទ្ធិដោយ thmeythmey.com