COVID-19
អន្តរជាតិ
COVID-19៖ អ្នកស្លាប់ឡើងជាង៣០០០នាក់ ខណៈករណីឆ្លងក្រៅចិន កើនឡើងខ្ពស់ រូបថត Xinhua
× អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់ជាង៣០០០នាក់ហើយ ដោយគិតត្រឹមព្រឹកថ្ងៃចន្ទ ទី២ ខែមីនា នេះ។ ចិនមានកំណើនអ្នកស្លាប់៤២នាក់ពីខេត្តហ៊ូប៉ី ខណៈសាំងម៉ារ៉ាំងក្លាយជាប្រទេសទី១១ដែលមានករណីស្លាប់។
តាមរបាយការណ៍គណៈកម្មការសុខាភិបាលជាតិចិន ករណីឆ្លងឡើងជិតដល់៨៩ ០០០នាក់ ដោយជាង៨០០០ករណីស្ថិតនៅចិន។ ខណៈតួលេខនៅចិន មានអត្រាថយចុះជាបន្តបន្ទាប់ ករណីឆ្លង មានការកើនឡើងដ៏គួរឲ្យកត់សម្គាល់នៅតាមបណ្តាប្រទេសផ្សេងទៀត ដែលបច្ចុប្បន្នមាន៦៤ប្រទេសដែលរកឃើញករណីឆ្លង។
អ
កូរ៉េខាងត្បូងឡើងដល់ជាង៣៧០០នាក់ អ៊ីតាលី ជាង១៧០០នាក់ អ៊ីរ៉ង់ជាង៩៧០នាក់ ជប៉ុន រួមទាំងនាវា Diamond Princess មានសរុបប្រមាណ១០០០នាក់ ខណៈបារាំង អាល្លឺម៉ង់ និងសិង្ហបុរី ចូលខ្ទង់រយនាក់។ ប្រទេសជាង២០មានតួលេខអ្នកឆ្លងឡើង២ខ្ទង់ រីឯ៣៧ប្រទេសទៀត មានតួលេខក្រោម១០ករណី។
ចក្រភពអង់គ្លេស បច្ចុប្បន្នឡើងដល់៣៦ករណី ដោយប្រទេសទាំងអស់រួមមាន អង់គ្លេស វេលស៍ អៀរឡង់ខាងជើង និងស្កុតឡែន សុទ្ធតែរកឃើញករណីឆ្លង។
ប្រទេសដែលមានករណីស្លាប់រួមមាន ចិន ២៩១៥នាក់, អ៊ីរ៉ង់ ៥៤នាក់, អ៊ីតាលី ៤១នាក់ កូរ៉េខាងត្បូង ២១នាក់ នាវា Diamond Princess ៧នាក់ ជប៉ុន ៦នាក់ បារាំង២នាក់ ខណៈ ថៃ អាមេរិក អូស្ត្រាលី សាំងម៉ារាំង និងហ្វីលីពីន មាន១ករណីរៀងៗខ្លួន។
ប្រទេសដែលកើតហើយតែព្យាបាលសះស្បើយ ហើយមិនទាន់រកឃើញករណីថ្មីទៀតនោះរួមមាន ឥណ្ឌា រុស្ស៊ី កម្ពុជា ណេប៉ាល់ ស្រីលង្កា។ ហ្វីលីពីន មាន៣ករណី ដោយសះស្បើយ២ករណី និងស្លាប់១ករណី។
អ្នកជំងឺជាង៤៥០០០នាក់ហើយ ដែលបានសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com