ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ស្គាល់​ស្លឹកគ្រៃ ប៉ុន្តែ​តិច​អត់​ដឹង​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​
02, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្លឹកគ្រៃ គឺ​មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​បង្កើន​រសជាតិ​អាហារ និង​ផ្ដល់​ក្លិន​ឈ្ងុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឱសថ​បែប​ធម្មជាតិ​ប្រយុទ្ធប្រឆាំង​ព្យាបាល​ជំងឺ​ជាច្រើន​ផងដែរ​។ ទទួលទាន​ស្លឹកគ្រៃ​ល្អ​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​មិនគួរ​ឲ្យ​ជឿ​មួយចំនួន​នៃ​ស្លឹកគ្រៃ​ក្នុងការ​ទប់ស្កាត់ ក៏​ដូច​ព្យាបាល​បញ្ហា​សុខភាព​ផ្សេងៗ ៖
 
១. បង្កើន​ការផលិត​ទឹកដោះ​
 
​នេះ​ក៏​ព្រោះតែ​ស្លឹកគ្រៃ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ galatctogogue ដែល​ជួយ​បង្កើន​ការផលិត​ទឹកដោះ​។​
 
២. ធ្វើឱ្យ​ការរំលាយ​អាហារ​មាន​ភាពប្រសើរឡើង​
 
​ស្លឹកគ្រៃ គឺជា​ជំនួយការ​ដល់​ល្អ​បំផុត​មួយ​ក្នុង​ដំណើរការ​នៃ​ការរំលាយ​អាហារ​។ លក្ខណៈ​ស​ម្បិ​ត្ត​សម្លាប់​មេរោគ​របស់​ស្លឹកគ្រៃ​នឹង​សម្លាប់​ពពួក​បាក់តេរី ក៏ដូចជា​ប៉ារ៉ាស៊ីត​ដែល​បង្ក​ផលប៉ះពាល់​ដល់​បំពង់​រំលាយ​អាហារ ឬ​ពោះវៀនធំ​។ ឥទ្ធិពល​វិជ្ជមាន​នៃ​ស្លឹកគ្រៃ គឺ​ជួយ​ក្នុងការ​ព្យាបាល​បញ្ហា​ទូទៅ​ទាក់ទង​នឹង​ការរំលាយ​អាហារ​ដូចជា​ទល់លាមក ពិបាក​រំលាយ​អាហារ ក្រហាយ​ទ្រូង ហើមពោះ ក្អួត និង​ឈឺចាប់​រមួល​ក្នុង​ពោះ​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ទឹកតែ​ស្លឹកគ្រៃ​ជាប្រចាំ​។ ទោះជា​យ៉ាងណា​តែ​ស្លឹកគ្រៃ​មិន​សម្រាប់​កុមារ​ទទួលទាន​ឡើយ​។​
 
៣. លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ​
 
​ស្លឹកគ្រៃ​ក៏មាន​លក្ខណៈសម្បត្តិ​ជួយ​រក្សា​អារម្មណ៍​ល្អប្រសើរ​ផងដែរ​ដោយ​បង្កើន​ការបញ្ចេញ​អ័រម៉ូន​រីករាយ serotonin​។ ស្លឹកគ្រៃ​ក៏​ជា​ប្រភព​នៃ​សារធាតុ citronella ដែលមាន​ឥទ្ធិពល​សម្រួល​អារម្មណ៍​និង​រាងកាយ​ផងដែរ​។​
 
៤. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​

​ស្លឹកគ្រៃ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល ដោយ​កាត់បន្ថយ​ការ​ស្រូបយក​អត្រា​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​លតា​មរយៈ​ពោះវៀន​។ លើសពីនេះទៅទៀត ស្លឹកគ្រៃ​ក៏​ជួយ​ក្នុង​ដំណើរការ​អុកស៊ីដ​ង់​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ចរន្តឈាម​ផងដែរ ដូច្នេះ​វា​នឹង​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ស្ទះ​សរសៃឈាម​។ អ្វីដែល​សំខាន់​នោះ គឺ​ស្លឹកគ្រៃ​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ស្ថិតក្នុង​កម្រិត​ធម្មតា​តាមរយៈ​សារធាតុ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ដែល​វា​មាន​ផ្ទុក​។​
 
៥. លក្ខណៈសម្បត្តិ​សម្អាត​និង​បន្សាប​ជាតិពុល​
 
​ការ​ទទួលទាន​ស្លឹកគ្រៃ​ទៀងទាត់​ជួយ​ក្នុងការ​សម្អាត និង​បន្សាប​ជាតិពុល​ចេញពី​រាងកាយ​ទាំងមូល​តែម្ដង​។ ស្លឹកគ្រៃ​ជំរុញ​ការឈឺ​នោម ឬ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​នោម​ញឹក​ដែល​ល្អ​ក្នុង​ការបញ្ចេញ​ជាតិពុល​ផ្សេងៗ អាស៊ីត​អ៊ុយ​រិ​ក និង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ពី​ក្នុង​ចរន្តឈាម​។ ហើយ​ការ​នោម​ធម្មតា​ក៏​ជួយ​ក្នុង​ការសម្អាត​តម្រងនោម​ផងដែរ​។ លក្ខណៈសម្បត្តិ​សម្អាត ឬ​លាងជម្រះ​នៃ​តែ​ស្លឹកគ្រៃ ល្អប្រសើរ​បំផុត​ចំពោះ​ការសម្អាត​រាល់​សរីរាង្គ​ខាងក្នុង រួមបញ្ចូល​ទាំង តម្រងនោម ផ្លោក​នោម ថ្លើម និង​លំពែង​។ វា​ដើរតួនាទី​យ៉ាងសំខាន់​មួយ​ផងដែរ​ក្នុងការ​បង្កើន​ចរន្តឈាម​រត់​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​។​
 
៦.  ព្យាបាល​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​
 
​ស្លឹកគ្រៃ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី និង​មេរោគ​ផ្សិត ហេតុនេះ​វា​នឹង​ជួយ​ឲ្យ​រាងកាយ​បន្សាំ​ខ្លួន​ទប់ទល់​ទៅនឹង​អាកា​រៈ​ក្អក​, ក្ដៅខ្លួន​, ផ្ដាសាយ​ធម្មតា ឬ​ជំងឺ​គ្រុនផ្ដាសាយ​។ លើសពីនេះទៅទៀត ស្លឹកគ្រៃ មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដូច្នេះ​វា​ក៏​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង និង​កាត់បន្ថយ​ហានិភ័យ​នៃ​រោគ​ឆ្លង​ផងដែរ​។ ការទទួល​ទាន​តែ​ស្លឹកគ្រៃ​មាន​ឥទ្ធិពល​ជួយ​បំបែក​ស្លេស ក៏ដូចជា​សំបោរ​ដែល​កើតឡើង​នៅពេល​មាន​ជំងឺ​ផ្ដាសាយ​ទៀតផង​។​
 
៧. ប្រយុទ្ធប្រឆាំង​ជំងឺមហារីក​
 
​ស្លឹកគ្រៃ​មាន​ផ្ទុក​នូវ​សមាសធាតុ​មួយ​ហៅថា citral stimulates apoptosis ដែល​សម្លាប់​កោសិកា​មហារីក​ដោយ​មិន​ផ្ដល់​ផលប៉ះពាល់​ណាមួយ​លើ​កោសិកា​សុខភាព​ល្អ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ស្លឹកគ្រៃ ក៏មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ផងដែរ តាមរយៈ​ការសម្លាប់​រ៉ាឌីកាល់​សេរី​។​
 
៨. ព្យាបាល​ជំងឺ​រលាក​សន្លាក់​

​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក ហើយ​បំបាត់​ការឈឺចាប់​នៃ​ស្លឹកគ្រៃ ធ្វើ​ឲ្យ​វា​ក្លាយជា​ឱសថ​បែប​ធម្មជាតិ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ដែល​ជួបប្រទះ​បញ្ហា​ផ្សេងៗ​ទាក់ទង​ជាមួយ​សន្លាក់ឆ្អឹង​។ លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​នៃ​ស្លឹកគ្រៃ​ជួយ​ក្នុងការ​កាត់បន្ថយ​សក​ម្ម​ភាព​នៃ​អង់ស៊ីម​ដែល​បង្ក​ការឈឺចាប់ និង​រលាក​ក្នុង​សន្លាក់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com