ជាតិ
សេដ្ឋកិច្ច
ដើមឆ្នាំ២០២០ ភ្ញៀវទេសចរ មកកម្ពុជា ធ្លាក់ចុះ១៥ភាគរយ ដោយសារ COVID-19
02, Mar 2020 , 11:05 am        
រូបភាព
លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បង្ហាញតួលេខថា ក្នុងរយៈពេលពីរខែ គឺខែមករា និង ខែកុម្ភៈ ឆ្នាំ២0២0 ភ្ញៀវបរទេស ដែលមកដើរកម្សាន្តនៅកម្ពុជា បានថយចុះក្នុងវង្វង់ប្រមាណ១៥ភាគរយ។ លោក លើកមូលហេតុថា ការថយចុះនេះ គឺដោយសារតែការជះឥទ្ធិពលអាក្រកនៃការរាលដាលនៃជំងឺកូវីដ-១៩ (COVID-19 ) ដែលមានប្រភពដើមមកពីចិន។



ក្នុងសន្និសីទសារព័ត៌មានស្តីវឌ្ឍនភាពនៃក្រសួងទេសចរណ៍ ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ លោក ទិត ចន្ថា លើកឡើងថា ក្នុងចំណោម១៥ភាគរយនៃការថយភ្ញៀវបរទេសនេះ ខេត្តសៀមរាប ថយចុះច្រើនជាងគេ ហើយបន្ទាប់មក គឺនៅតាមតំបន់ឆ្នេរ ដូចជា នៅខេត្តព្រះសីហនុជាដើម ចំណែកនៅរាជធានភ្នំពេញ ថយចុះតិចតួចប៉ុណ្ណោះ។

សំឡេង



យ៉ាងណា លោក អះអាងថា ថ្វីដ្បិតតែថយចុះភ្ញៀវបរទេសក្តី តែវិស័យទេសចរណ៍នៅកម្ពុជា នៅតែសកម្មនិងរស់រវើកដដែល៕


លោក ទិត ចន្ថា ថ្លែងក្នុងសន្និសីទសារព័ត៌មាន


Tag:
 វិស័យទេសចរណ៍
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com