អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលពីរគ្រាប់ជាលើកដំបូងនៅឆ្នាំ២០២០ លោក គីម ជុងអ៊ុន ត្រួតពិនិត្យសមយុទ្ធយោធាមួយនៅថ្ងៃទី២៩ ខែកុម្ភៈ។ រូបភាព KCNA
× កូរ៉េខាងជើង នៅថ្ងៃទី២ ខែមីនា បានបាញ់មីស៊ីលចំនួនជាលើដំបូងក្នុងឆ្នាំ២០២០ នេះ។ នេះបើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូងដែលអះអាងថា មិនទាន់កំណត់ពីអត្តសញ្ញាណកាំជ្រួចនេះឡើយ។
បើតាមការបញ្ជាក់សេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង មីស៊ីលពីរគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ Wonsan សំដៅទិសខាងកើត។ នេះជាលើកទីមួយដែលកូរ៉េខាងជើងសាកល្បងកាំជ្រួចរបស់ខ្លួន ក្រោយការប្រកាសលែងអនុវត្តតាមគោលការណ៍មិនបាញ់មីស៊ីលនៅដើមឆ្នាំនេះមក។ ប៉ុន្តែគេជឿថា ព្យុងយ៉ាងអាចបាញ់មីស៊ីលរបស់ខ្លួន។
អំឡុងពេលសុន្ទរកថានៅដើមឆ្នាំ២០២០ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសបញ្ចប់ឱសានវាទលែងបាញ់មីស៊ីល ក្រោយមិនទទូលបានសម្បទានពីអាមេរិក ហើយក៏ព្រមានបញ្ចេញអាវុធប្រភេទថ្មីផង។ អ្នកជំនាញខ្លះជឿថា អាវុធយុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើង ទំនងជាមីស៊ីកបាលីស្ទិមចម្ងាយឆ្ងាយ ឬក៏ជាមីស៊ីលបាលីស្ទិកបាញ់ចេញពីនាវាមុជទឹក (SLBM) ក៏ថាបាន៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com