អន្តរជាតិ
COVID-19៖ អាមេរិក​បញ្ជាក់​ករណី​ស្លាប់​ទី​២​លើ​បុរស​វ័យ​៧០​ឆ្នាំមាន​ជំងឺ​ប្រចាំកាយ​ស្រាប់​
02, Mar 2020 , 11:51 am        
រូបភាព
ប្រធានពេទ្យក្នុងតំបន់ King County ប្រកាសពីករណីស្លាប់ទី២ ក្នុងសន្និសីទព័ត៌មាន មួយ កាលពីថ្ងៃ១ មីនា ២០២០ (AFP)
ប្រធានពេទ្យក្នុងតំបន់ King County ប្រកាសពីករណីស្លាប់ទី២ ក្នុងសន្និសីទព័ត៌មាន មួយ កាលពីថ្ងៃ១ មីនា ២០២០ (AFP)
ដោយ:
​ករណី​ស្លាប់​ទី​២​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ត្រូវបាន​បញ្ជាក់​ក្នុង​តំបន់ King County ក្រុង Seattle នៃ​រដ្ឋ​វ៉ាស៊ីនតោន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​សុខាភិបាល​អាមេរិក ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ​ទូរទស្សន៍ CNN ផ្សាយ​នៅ​ថ្ងៃទី​១ ខែមីនា (​ម៉ោង​អាមេរិក​)​។​

 
​អ្នកជំងឺ​រូបនេះ គឺជា​បុរស​វ័យ​៧០​ឆ្នាំ​ម្នាក់ ដែលមាន​ជំងឺ​ប្រចាំកាយ​ស្រាប់​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ បុរស​រូបនេះ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​បាន​បាត់បង់​ជីវិត កាលពី​ថ្ងៃ​២៩ ខែកុម្ភៈ​។ ការស្លាប់​របស់​បុរស​រូបនេះ គឺជា​ការស្លាប់ COVID-19 ទី​២ ក្នុង​សហរដ្ឋអាមេរិក​។ 
 
​សូមបញ្ជាក់ថា ករណី​ស្លាប់​ទី​១​ដោយសារ​ជំងឺ COVID-19 គឺ​លើ​បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​នៅ​រដ្ឋ​វ៉ាស៊ីនតោន​។ ភ្លាមៗ អភិបាលរដ្ឋ​វ៉ាស៊ីនតោន លោក Jay Inslee បានប្រកាស​ដាក់​រដ្ឋ​ក្នុងស្ថានភាព​អាសន្ន​។  គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​២ ខែមីនា​នេះ (​ម៉ោង​កម្ពុជា​) សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង COVID-19 ចំនួន​៨១​ករណី​ហើយ ខណៈ​ទីក្រុង​ញូវយ៉ក រកឃើញ​ករណី​ឆ្លង​ដំបូង​របស់ខ្លួន​។ ក្នុងនោះ មនុស្ស ៩ នាក់ បានជា​សះស្បើយ​៕

Tag:
 សហរដ្ឋអាមេរិក​
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com