អត្ថបទពាណិជ្ជកម្ម
«សិល្បៈស្រុកយើង»របស់ ខ្មែរ ប៊ែវើរីជីស ឲ្យសាធារណជនចូលទស្សនាដោយសេរី
× ភ្នំពេញ៖ គម្រោង«សិល្បៈស្រុកយើង»ត្រូវបានបើកជាផ្លូវការ ដើម្បីស្វាគមន៍សាធារណជនទាំងជាតិ និងអន្តរជាតិ ឲ្យចូលទស្សនាស្នាដៃសម្តែងរបស់ក្រុមសិល្បករខ្មែរដោយសេរី កាលពីល្ងាចថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅរោងច្រក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
គម្រោងនេះ ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីជំរុញឲ្យមហាជនទាំងអស់ងាកមកចាប់អារម្មណ៍ ព្រមទាំងលើកកម្ពស់ការចូលរួមគាំទ្រសិល្បៈ និងការសម្តែងផ្សេងៗរបស់ខ្មែរ។
«សិល្បៈស្រុកយើង» ប្រមូលផ្តុំក្រុមសិល្បករខ្មែរ ដែលនឹងសម្តែងសិល្បៈចម្រុះ មានដូចជា ការសម្តែងរបាំប្រពៃណី ល្ខោនខោល ល្ខោនស្រមោលស្បែក របាំសហសម័យ ការប្រគំតន្ត្រីនិពន្ធដោយខ្លួនឯង និងការដាក់បញ្ចាំងភាពយន្ត នៅរៀងរាល់ថ្ងៃសៅរ៍ចុងក្រោយ នៃខែនីមួយៗ ដោយរាប់ចាប់ពីខែកុម្ភៈ នេះតទៅ រហូតដល់ខែធ្នូ ឆ្នាំ២០២០ នៅក្នុងសាលប្រជុំដ៏ធំរបស់ រោងចក្រ ខ្មែ ប៊ែវើរីជីស។
លោក អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖«ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងវិលត្រឡប់មករោងចក្រយើងម្តងទៀត ដើម្បីទស្សនាសិល្បៈនានា ដែលនឹងដាក់សម្តែងប្រចាំខែ។ ក៏សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងជួយផ្សព្វផ្សាយបន្ថែម ពីគម្រោងនេះទៅកាន់គ្រួសារ មិត្តភក្តិ និងជាពិសេសភ្ញៀវបរទេស ឲ្យមកចូលរួមគាំទ្រ សិល្បៈស្រុកយើង»។
គម្រោង «សិល្បៈស្រុកយើង» ត្រូវបានចូលរួមដោយក្រុមសិល្បករខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សមាគមសិល្បករគោកធ្លក Epic Arts យុវជនល្ខោនខោលកម្ពុជា Mascot Cambodia & Arts និង Smallworld Smallband ក្រុមតូច៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com