អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន OPPO ត្រកូល Find ជំនាន់​ក្រោយ​អាច​បំពាក់​អេក្រង់​វៃឆ្លាត​បំផុត​ប្រចាំឆ្នាំ ២០២០
02, Mar 2020 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
​អេក្រង់​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​សម្រាប់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក អាស្រ័យហេតុនេះ​ទើប ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​ឆ្លាត​វៃ​ឈានមុខ OPPO ងាក​មក​សម្ងំ​ចំណាយពេល​យ៉ាងយូរ​ក្នុងការ​សិក្សា​ស្រាវជ្រាវ និង​ផលិត​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី ដែល​អាច​បំពាក់​មក​នូវ​អេក្រង់​វៃឆ្លាត​ឲ្យ​បាន​មុនគេ និង​ទាន់​កាលៈទេសៈ​។
 
​តាម​ការសន្និដ្ឋាន ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ដែល​អាច​នឹងមាន​សំណាង​បំពាក់​នូវ អេក្រង់​ឆ្លាត​វៃ​ទាន់សម័យ​បច្ចេកវិទ្យា​5G​នោះ គឺ OPPO Find ជំនាន់​ក្រោយ ព្រោះ​វា​ជា​ស្មា​ត​ហ្វូ​ន​គោលដៅ​របស់​ក្រុម​ហ៊​ន​ដែល​ឆ្លុះបញ្ចាំង​នូវ ស្មារតី​រុករក​ថ្មី​។ 
 
​កាលពី​ឆ្នាំ 2018 ស្មា​ត​ហ្វូ​ន OPPO Find X ត្រូវបាន​ក្រុមហ៊ុន​បំពាក់​នូវ​អេក្រង់​លាត​ពេញ និង​ចលនា​យ៉ាង​ល្អ​ផ្ចិតផ្ចង់​បំផុត រហូត​អាច​ឈ្នះ​ពានរង្វាន់​នៃ​ការ​ឌី​ហ្សា​ញ​ដ៏​ល្អ​បំផុត (Best Design Award) នៅក្នុង​ប្រទេស​ចិន​ក្នុង​កម្មវិធី ប្រគល់​ពានរង្វាន់​ប៉ាតង់​របស់​ចិន​សម្រាប់​សតវត្ស​ន៍ទី ២១ (21st China Patent Awards) បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​អាស៊ី ។​
 
​មាន DNA ខ្លាំង​ពី​កំណើត​អញ្ចឹង ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់ Find ស៊េរី ប្រាកដជា​អស្ចារ្យ​ខ្លាំង​ជាក់​ជាមិនខាន​ឡើយ​។ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO នៅ​ប្រទេស​កម្ពុជា បាន​ព្រលយ​នូវ​សមត្ថភាព​អេក្រង់​រលូន​ឥត​ទាក់​របស់ OPPO Find X2 Pro បើ​ចង់ដឹង​ច្បាស់​សូម​ចុច​នៅត្រង់​នេះ​៖

 

 
 
​សូម​រំលឹកថា ក្រុមហ៊ុន​OPPO គ្រោង​នឹងដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន​ខ្នាត​កំពូល​ស៊េរី Find X2 ក្នុង​សន្និសីទ​អន​ឡាញ​សកល​លើ YouTube Channel ផ្លូវការ​របស់ OPPO https://youtu.be/yTSZeiaSLxU នៅ​ថ្ងៃទី ៦ មីនា ២០២០ ខាងមុខនេះ​។ 
 




(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com