COVID-19
អន្តរជាតិ
​អង់​ដូ​រ៉ា ជា​ប្រទេស​ទី​៦៦​ដែល​រកឃើញ​ករណី​ឆ្លង COVID-19
02, Mar 2020 , 4:30 pm        
រូបភាព
ដោយ: រួបរួម
​រដ្ឋាភិបាល​អង់​ដូ​រ៉ា​នៅ​ថ្ងៃ​ចន្ទ​នេះ បានប្រកាស​ពី​ការរកឃើញ​អ្នក​កើត​កូ​រ៉ូ​ណាវី​រុស (COVID-19) ដំបូង​នៅក្នុង​ប្រទេស​របស់ខ្លួន​។ អ្នកជំងឺ​ជា​បុរស​ម្នាក់​ដែលមាន​វ័យ​២០​ឆ្នាំ និង​ធ្លាប់​រស់នៅ​ក្រុង Milan ប្រទេស​អ៊ីតាលី​។ នេះ​បើតាម​ការផ្សាយ​របស់ Andorra Difusio​។​

 
​ករណីនេះ នាំ​ឲ្យ​អង់​ដូ​រ៉ា ដែល​ស្ថិតក្នុង​ទ្វីបអឺរ៉ុប ក្លាយជា​ប្រទេស​ទី​៦៦ លើ​ពិភពលោក ដែល​រកឃើញ​ករណី​ឆ្លង COVID-19 បន្ទាប់ពី​ឥណ្ឌូណេស៊ី​។​
 
​ប្រទេស​៦៥​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖
-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា និង​ឥណ្ឌូណេស៊ី​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ អា​មេ​នី និង​សាធារណរដ្ឋ​ឆេ​ក​។​
 
​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​
​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​។​
​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​។​
​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
​ផ្សេងៗ​៖ អា​ស៊ែ​បៃ​ហ្ស​ង់​, ហ្ស​ក​ហ្ស៊ី​, អ៊ីស្រាអែល​, សាធារណរដ្ឋ​ដូ​មី​និក​៕

© រក្សាសិទ្ធិដោយ thmeythmey.com