ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សួនកេសរកូលភ្នំគូលែន ប្រមូលផ្តុំប្រភេទកេសរកូលព្រៃជាង១០០ប្រភេទ
02, Mar 2020 ,
8:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០១៩។ សួនកេសរកូល ឬយើងនិយមហៅ ផ្កាអ័រគេដេ មានទីតាំងស្ថិតនៅជើងភ្នំគូលែន គឺជាសួនកេសរកូលដំបូងគេបង្អស់របស់កម្ពុជា ក្នុងស្រាវជ្រាវ និងអភិរក្សប្រភេទកេសរកូល។ បច្ចុប្បន្ន មានប្រភេទផ្កាកេសរកូលចំនួន ១៤៨ប្រភេទ ដែលបានប្រមូលពីបណ្ដាខេត្តផ្សេងៗជុំវិញកម្ពុជា យកមករក្សាទុកនៅសួននេះ។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅថ្ងៃទី២៣ មករា ឆ្នាំ២០១៩។ សួននេះបង្កើតឡើងក្នុងបំណង ដើម្បីរក្សា និងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌ ជាកន្លែងសម្រាប់ស្រាវជ្រាវ ផ្តល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្ដ្រពីកេសរកូលព្រៃសម្រាប់មនុស្សជំនាន់ក្រោយ និងជាគោលដៅទេសចរណ៍ធម្មជាតិថ្មី។ល។ បច្ចុប្បន្នសួននេះ បានប្រមូលពូជកេសរកូលព្រៃពីតំបន់ភ្នំគូលែន ខេត្តកំពត ខេត្តកោះកុង ខេត្តមណ្ឌលគិរី និងតំបន់ការពារធម្មជាតិផ្សេងទៀតបានចំនួន ១៤៨ប្រភេទ ស្មើនឹងប្រមាណ ៣៥០០ថូ។ ក្នុងនោះ ក៏បាននាំយក និងរក្សាទុកកេសរកូល៣ប្រភេទពីប្រទេសសិង្ហបុរី ដែលមានឈ្មោះថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ១. Mayara Prince Norodom Sihanouk ២. Dendrobium Norodom Sihamoni ៣. Pararachnis Hun Sen៕
ខាងក្រោមនេះជាទិដ្ឋភាពជុំវិញមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដែលថតនៅថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២០ សូមអញ្ជើញទស្សនា៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កេសរកូល
ភ្នំគូលែន
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
12 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម